ព័ត៌មានជាតិ

សហរដ្ឋអាមេរិក កំពុងធ្វើការ ជាមួយប្រទេសនានា នៅអាស៊ី ក្នុងការបណ្តុះបណ្តាលមនុស្ស ដែលជួយប្រយុទ្ធ ប្រឆាំងកូវីដ១៩

ភ្នំពេញ ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងធ្វើការជាមួយប្រទេសនានា នៅអាស៊ី ក្នុងការបណ្តុះបណ្តាលមនុស្ស ដែលជួយប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ១៩។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២០ បានលើកឡើងថា មេរោគកូវីដ ១៩ បានបង្ហាញឲ្យយើងដឹងថា ពិភពលោកកំពុងប្រឈម នឹងការគម្រាមកំហែង នៃជំងឺ ដែលឆ្លងព្រំដែនយ៉ាងរហ័ស ។ ហេតុដូច្នេះហើយបានជារដ្ឋាភិបាល សហរដ្ឋអាមេរិក កំពុងធ្វើការជាមួយប្រទេសនានា នៅអាស៊ី ក្នុងការបណ្តុះបណ្តាលមនុស្ស ដែលជួយប្រយុទ្ធប្រឆាំង នឹងការគម្រាមកំហែង នៃមេរោគរាតត្បាតជាសាកលទាំងនេះ ពិសេសមេរោគដែលឆ្លងពីសត្វមកមនុស្ស ។

ប្រភពបន្តថាលោកស្រី Hahn Nguyen ដែលជាអនុប្រធាននៃទីភ្នាក់ងារផ្តល់ជំនួយអាមេរិក USAID បានជួបជាមួយនឹងបណ្តាញ Cambodia One Health University Network (CAMBOHUN) ដែលរួមមានមហាវិទ្យាល័យជាតិ កសិកម្មព្រែកលៀប សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ។ ដោយមានការជួយ របស់ទីភ្នាក់ងារ USAID សាលាទាំងនេះកំពុងតែលើកកម្ពស់ជំនាញ នៃមនុស្សជំនាន់ក្រោយ ដែលធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺ ៕ ដោយ ស សំណាង

To Top