ព័ត៌មានអន្តរជាតិ

ក្រសួងការបរទេស អាមេរិក អនុម័ត លក់អាវុធជាង២៣ ពាន់លានដុល្លារ ឲ្យសហភាព អារ៉ាប់រួម

បរទេស៖ ទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខ ការពារជាតិ (DSCA) នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ទើបបានអនុម័តកិច្ចព្រមព្រៀង លក់អាវុធចំនួន៣ ឲ្យទៅសហភាពអារ៉ាប់រួម សរុបជាទឹកប្រាក់ចំនួន២៣,៣៧ ពាន់លានដុល្លារ។

ទីភ្នាក់ងារ DSCA នេះ បានចេញ សេចក្តីប្រកាសចំនួន៣ នៅថ្ងៃអង្គារសប្ដាហ៍នេះ ពាក់ព័ន្ធកិច្ចព្រមព្រៀង ដែលស្នើឡើង គឺ១០,៤ពាន់លានដុល្លារ សម្រាប់យន្តហោះចម្បាំង F-35A ចំនួន៥០គ្រឿង ចំនួន១០ពាន់លានដុល្លារ សម្រាប់មីស៊ីលវាយប្រហារ ពីអាកាសទៅអាកាសចម្ងាយមធ្យម ទំនើប AIM-120C8 ចំនួន៨០០គ្រាប់ និង២,៩៧ពាន់លានដុល្លារសម្រាប់យន្តហោះបញ្ជាពីចម្ងាយបំពាក់អាវុធ MQ-9B ចំនួន១៨គ្រឿង។

គួរបញ្ជាក់ថា កាលពីចុងខែតុលា សេតវិមានបាន ជូនដំណឹងក្រៅផ្លូវការដល់សភា ស្តីពីសំណើលក់យន្តហោះ ចម្បាំង F-35 ចំនួន៥០គ្រឿង ក្នុងទំហំទឹកប្រាក់ ១០,៤ពាន់លានដុល្លារ ឲ្យដល់ប្រទេសសហភាពអារ៉ាប់រួម ដែលនឹងធ្វើឲ្យប្រទេសនេះក្លាយជា ប្រទេសទីពីរ នៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីអ៊ីស្រាអែល ដែលមានយន្តហោះចម្បាំងប្រភេទនេះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top