ព័ត៌មានអន្តរជាតិ

G-២០ យល់ស្របលើការ កាត់បន្ថយបំណុល សម្រាប់ប្រទេសក្រីក្រ ពេលមានជំងឺរាតត្បាត

តូក្យូ៖ ប្រធានហិរញ្ញវត្ថុនៃក្រុមសេដ្ឋកិច្ចធំទាំង ២០ ហៅកាត់ថា G-20 បានឯកភាពគ្នាកាលពីថ្ងៃសុក្របដើម្បីកាត់បន្ថយបំណុល ដែលប្រទេសកំពុងអភិវឌ្ឍន៍ជាជំហានបន្ថែម ដើម្បីគាំទ្រពួកគេក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩។

 G-20 រួមមានសហរដ្ឋអាមេរិក ចិន ជប៉ុន និងបណ្តាប្រទេសអឺរ៉ុប បានពិភាក្សាពីវិធានការណ៍ផ្តល់ជំនួយសង្គ្រោះ ដែលហួសពីការផ្អាកសេវាកម្មបំណុល ដែលបានដាក់ចេញកាលពីខែឧសភាដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបានមូលនិធិ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគ និងងាយស្រួលជួយដល់ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ខ្លួន។

 រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ G-២០ និងអភិបាលធនាគារកណ្តាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយវដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនិមិត្មថាវរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ G-២០ និងអភិបាលធនាគារកណ្តាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនិមិត្មរបស់ពួកគេ។

 កិច្ចព្រមព្រៀងនេះកើតឡើងនៅពេលសមាជិក G-20 មួយចំនួនរួមទាំងប្រទេសចិន ដែលជាម្ចាស់បំណុលផ្លូវការធំបំផុតរបស់ពិភពលោក ត្រូវបានគេមើលឃើញថា មានការស្ទាក់ស្ទើរក្នុងការប្តេជ្ញាចិត្តចំពោះជំហានបន្ថែមនេះ៕

ដោយ ឈូក បូរ៉ា

To Top