ព័ត៌មានជាតិ

ក្រសួងអប់រំ សម្រេចលើកពេលការ ប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២០

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចលើកពេលការប្រកួតកីឡាសិស្ស បឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២០ ដែលគ្រោងរៀបចំចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញទៅថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០វិញ។

សូមរំលឹកថា ប្រភេទកីឡាដែលក្រសួងអប់រំ យុវជន និងកីឡា កំណត់ដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡា បឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២០ មាន៨ប្រភេទកីឡា រួមមាន ៖ កីឡាបាល់ទាត់ ,បាល់ទះ ,បាល់បោះ , អត្តពលកម្ម ,វាយសី ,វាយកូនឃ្លីលើតុ ,តេក្វាន់ដូ WT និងកីឡាតេក្វាន់ដូ ITF ។ ហើយតាមគម្រោង ការប្រកួតនឹងធ្វើឡើងលើទីលាន ចំនួន៤ រួមមាន ៖ ទីលានពហុកីឡដ្ឋានជាតិ ,វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ,វិទ្យាល័យច្បារអំពៅ និងទីលានវិទ្យាល័យបឹងកេងកង ផងដែរ៕

To Top