ព័ត៌មានអន្តរជាតិ

បុរសជនជាតិ រៀតណាមម្នាក់ លាប់វីរុសកូវីដ១៩ ក្រោយព្យាបាល ជាសះស្បើយបាន ២ខែ

បរទេស ៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុង បាននិយាយកាលពីថ្ងៃអាទិត្យថា បុរសម្នាក់ដែលរស់នៅ ទីក្រុងហាណូយ បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ក្នុងរយៈពេល ២ ខែបន្ទាប់ពីបានជា សះស្បើយពីវីរុសនេះ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា បុរសអាយុ ២១ ឆ្នាំរូបនេះបានវិលត្រឡប់ មកប្រទេសវៀតណាមវិញ ពីប្រទេសរុស្ស៊ីកាលពីថ្ងៃទី ១០ ខែសីហា ដោយបានធ្វើតេស្តិ៍វិជ្ជមានវីរុសនេះនៅថ្ងៃទី ២៥ ខែសីហា ហើយត្រូវបានព្យាបាលនៅមន្ទីរពេទ្យជាតិ សម្រាប់ជំងឺតំបន់ត្រូពិក ក្នុងទីក្រុងហាណូយ។

ក្រោយមក បន្ទាប់ពីត្រូវ បានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ នៅពាក់កណ្តាលខែកញ្ញា គាត់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក នៅផ្ទះរយៈពេលពីរសប្តាហ៍ទៀត។ នៅថ្ងៃទី ៧ ខែវិច្ឆិកា គាត់បានទៅមន្ទីរពេទ្យ Transport ដោយមានគ្រុនក្តៅហើយ ត្រូវបានគេអោយថ្នាំសំរាប់ការឆ្លងមេរោគ ។

នៅថ្ងៃទី ១៤ ខែវិច្ឆិកាគាត់មានអាការៈក្តៅខ្លួន ៣៩ អង្សារ ហើយមានអារម្មណ៍អស់កម្លាំង ។ គាត់បានវិលត្រឡប់ទៅមន្ទីរពេទ្យវិញ ហើយបានធ្វើតេស្ត៍វិជ្ជមានម្តងទៀត នៃមេរោគកូវីដ១៩ ។ ការធ្វើតេស្តិ៍កុំព្យូទ័រ PCR ធ្វើឡើងដោយមន្ទីរពេទ្យជំងឺតំបន់ត្រូពិកនៅព្រឹកថ្ងៃច័ន្ទបង្ហាញថា គាត់អវិជ្ជមានជាមួយវីរុស។ អាជ្ញាធរមិនទាន់ធ្វើការសន្និដ្ឋានណាមួយទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top