ព័ត៌មានអន្តរជាតិ

អាស៊ាន ២០២០៖ សហគមន៍ អាស៊ាន មួយប្រកបដោយភាពស្អិតរមួត ឈានឡើងអភិវឌ្ឍន៍ ដោយពឹងផ្អែកលើខ្លួនឯង

កិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ដែលប្រព្រឹត្តទៅតាមទម្រង់សន្និសីទវីដេអូ ពីថ្ងៃទី ១២ ដល់ ថ្ងៃ ១៥ ខែ វិច្ឆិកា កន្លងទៅ គឺជាសកម្មភាពសំខាន់បំផុត បិទបញ្ចប់អាណត្តិប្រធាន អាស៊ាន ២០២០ នៃប្រទេស វៀតណាម ដោយមានចំនួបកំពូលជាង ២០ និងពិធីសារជាង ៨០ ត្រូវបានអនុម័តឆ្លង ដែលជាចំនួន ព្រឹត្តិការណ៍ និងពិធីសារច្រើនបំផុតគិតតាំងពីមុនមក។

ជាមួយននឹងការណ៍ដែលក្រុមមេដឹកនាំបានឯកភាព ជាឯកច្ឆន្ទលើបញ្ហាសំខាន់ៗ ជាច្រើន រួមមាន ការអនុម័ត សេចក្តីប្រកាសក្រុ ហាណូយ ស្តីពីចក្ខុវិស័យសហគមន៍ អាស៊ាន ក្រោយឆ្នាំ ២០២៥ ក៏ដូចជាការដាក់អោយ ដំណើរការអនុវត្តគំនិតផ្តួចផ្តើមជាច្រើនស្តីពីកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ និងការស្ដារឡើង វិញនៃសេដ្ឋកិច្ចបន្ទាប់ពីការរាតត្បាតនោះ អាចបញ្ជាក់បានថា ប្រទេស វៀតណាម បានបញ្ចប់តួនា ទីជាប្រធាន អាស៊ាន ២០២០ ដោយជោគជ័យជាមួយនឹងការខិតខំប្រឹងប្រែងជាច្រើននិងការបោះជំហានត្រឹមត្រូវចំទិសដៅ ដែលបានកំណត់ ពោរពេញទៅដោយភាពបត់បែននិងច្នៃប្រឌិតក្នុងបរិបទនៃការលំបាកមិនចេះចប់មិនចេះហើយ   រួមដៃគ្នា ដើម្បីសហគមន៍អាស៊ានមួយដែលមានភាពស្អិតរមួត ឈានឡើងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯង។

បញ្ជាក់ពីភាពបត់បែនច្នៃប្រឌិតនិងតួនាទីដឹកនាំរបស់ម្ចាស់ផ្ទះប្ដូរវេន វៀតណាម

 ក្រោមមូលបទ “ភាពស្អិតរមួតនិងការសម្របខ្លួនដោយបរេសកម្ម” ដោយជំនះឧបសគ្គនៃលំហអាកាស ពេល វេលានិងទម្រង់នៃអន្តរកម្ម ប្រទេសសមាជិកអាស៊ាន ទាំងឡាយ បានមានអំឡុងពេលប៉ុន្មានថ្ងៃធ្វើការប្រកបដោយ ប្រសិទ្ធភាព។ មេដឹកនាំនៃប្រទេស អាស៊ាន ទាំងអស់បានផ្លាស់ប្តូរនិងឯកភាពលើវិធានការណ៍ដ៏​ស្រួច​ស្រាល់ ដ៏ចាំបាច់ ជាច្រើនសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនិងជំនះលើរាល់បញ្ហាប្រឈមដែល អាស៊ាន ត្រូវប្រឈមមុខ រូមមានការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលបំណងរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការនិងលើក ឡើងទិសដៅធំៗសម្រាប់សហគមន៍ អាស៊ាន រីកចម្រើនកាន់តែរឹងមាំនិងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ ក្លាយទៅជា ស្នូលនៃតំបន់ដោយមានប្រជាជនតែងតែជាមានទីតាំងជាមជ្ឍភាពជានិច្ចកាល។

វាយតម្លៃពីលទ្ធផលសំខាន់បំផុតដែលសម្រេចបាននៅឯកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំ ពាក់ព័ន្ធនានា រដ្ឋមន្ត្រីក្រសួងការបរទេសឡាវ លោក Saleumsay Kommasithបានមានប្រសាសន៍អោយដឹងថា៖ ប្រទេស វៀតណាម កាន់តួនាទីជាប្រធាន អាស៊ាន ២០២០ ក្នុងបរិបទតំបន់និងពិភពលោកកំពុងប្រឈមមុខនឹង បញ្ហាប្រឈមធំៗ ផ្សេងៗ ដែលមិនធ្លាប់កើតមានឡើងពីមុនមក ជាពិសេស នៅពេលជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ -១៩ នៅតែកំពុងមានការរីករាលដាលនិងអុកឡុកនៅក្នុងតំបន់ជាច្រើនកលើពិភពលោក។ ទោះបីជាមានបញ្ហា ប្រឈមធំៗ ជាច្រើនដែលតម្រូវអោយរៀបចំជំនួបនានាបែបផែនដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ អាស៊ាន ក៏ដោយ ក៏ប៉ុន្តែ ប្រទេស វៀតណាម មិនត្រឹមតែអនុវត្តតួនាទីប្រធាន អាស៊ាន ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ថែមទាំង បានបញ្ចប់សព្វគ្រប់រាល់គោលដៅតាមផែនការដែលបានដាក់ចេញទៀតផង។

លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក ប្រធាន អាស៊ាន ២០២០ អញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។  

យោងតាមលោក Saleumsay Kommasith លទ្ធផលដែលលេចធ្លោជាងគេបំផុតគឺគំនិតផ្តួចផ្តើមរៀបចំជំនួប តាមប្រព័ន្ធអនឡាញ។ ទោះបីជាជំងឺរាតត្បាតសកាលកូវីដ-១៩ បណ្ដាលឱ្យអ្នកឯកទេស ប្រតិភូនិងមេដឹកនាំបណ្ដា ប្រទេសមិនអាចជួបគ្នាដោយផ្ទាល់ក៏ពិតមែន  ប្រទេស វៀតណាម នៅតែត្រៀមរៀបចំយ៉ាងល្អប្រសើរជាមួយនឹង ខ្លឹមសាររបៀបវារៈគ្រប់គ្រាន់  ជួយអោយអង្គប្រជុំនានាទោះបីជាប្រព្រឹត្តិឡើងតាមទម្រង់សន្និសីទវីដេអូក៏ដោយ ក៏នៅ តែធានាបានប្រសិទ្ធភាព ធានាបានរបៀបវារៈ គោលបំណង ហើយនៅតែរក្សាបានតួនាទី មជ្ឈភាពរបស់ អាស៊ាន។

លោកស្រី Caitlin Wiesen ប្រធានតំណាងអចិន្ត្រៃយ៍នៃកម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅ វៀតណាម មានប្រសាសន៍ឱ្យដឹងថា៖ ប្រទេស វៀតណាម បានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អនៅ ក្នុងឆ្នាំប្រធាន អាស៊ាន ២០២០ ។ ភាពស្អិត រមួត និងសម្របខ្លួនដោយបុរេសកម្ម” មូលបទដែលប្រទេស វៀតណាម ជ្រើសរើសអោយ ឆ្នាំ ២០២០ គឺ គឺសមស្របតាមបរិបទតំបន់និងពិភពលោក ដែលកំពុងប្រឈមមុខនឹងជំងឺរាតត្បាត សកលកូវីដ-១៩ តែម្ដង។ អាចនិយាយបានដែរថា ក្នុងឆ្នាំ ២០២០ មិនមានមូលបទណាមួយដែលអាចសមស្រប ចំពោះអាស៊ានដូចមូលបទនេះឡើយ។ ឥឡូវនេះ អាស៊ាន មានសមាគ្គីភាព រួបរួមគ្នាយ៉ាងជិតស្និទ្ធថែមទៀត ដើម្បី ឆ្លើយតបដោយបុរេសកម្មនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាជំងឺរាតត្បាតសកលមិនធ្លាប់កើតមានឡើង តាំងពីមុនមក បង្កបង្កើត ឡើងផលប៉ះពាល់និងបញ្ហាប្រឈមជាច្រើនលើគ្រប់មុខវិស័យនៃផ្នែកសេដ្ឋកិច្ច-សង្គម។

ដោយវាយតម្លៃថា ប្រទេស វៀតណាម បាននិងកំពុងបំពេញយ៉ាងល្អនូវ ការងាររៀបចំកិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ លោក ស្រី Caitlin Wiesen មានប្រសាសន៍អោយដឹងថា៖ ជំនួបលើកនេះមានលក្ខណៈច្នៃប្រឌិតណាស់ បានពាំនាំមកនូវស្មារតីនៃកិច្ចសហប្រតិបត្តិការ សាមគ្គីភាពនិងបង្ហាញអោយឃើញពីភាពសម្បូរបែបក្នុងអត្តសញ្ញាណ វប្បធម៌នៃបណ្តាប្រទេសជាសមាជិក អាស៊ានទាំងមូល។

អបអរសាទរប្រទេស វៀតណាម ដែលសម្រេចបានជោគជ័យដោយបានបោះជំហានទៅមុខក្នុងការងាររៀបចំ កិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៧ ក៏ដូចជាឆ្នាំប្រធានអាស៊ា ២០២០ ទាំងមូល ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ ហូឡង់ប្រចាំនៅ វៀតណាម លោកស្រី Elsbeth Akkerman មានប្រសាសន៍អោយដឹងថា៖ ប្រទេស វៀតណាម កាន់ តំណែងប្រធាន អាស៊ាន ក្នុងបរិការណ៍ដ៏ស្មុគស្មាញជាទីបំផុត។ ដោយបានជំនះការលំបាក បញ្ហាប្រឈម ការងារ ត្រៀមរៀបចំ ភាពធន់ទ្រាំ ក៏ដូចជាភាពបត់បែនក្នុងការផ្លាស់ប្តូរទម្រង់នៃការរៀបចំរបស់ប្រទេស វៀតណាម ពីជំនួប ផ្ទាល់មុខងាកទៅជំនួបតាមប្រព័ន្ធអនឡាញ គឺជាសមិទ្ធិផលដ៏អស្ចារ្យមួយស័ក្កិសមនឹងទទួលបានកោតសរសើរពី សំណាក់សហគមន៍អន្តរជាតិ មិនត្រឹមតែពីសំណាក់ អាស៊ាន ប៉ុណ្ណោះទេ ថែមទាំងពីសហគមន៍ អ៊ឺរ៉ុប រួមទាំង ប្រទេស ហូឡង់ ផងដែរ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា ប្រាក់ សុខុន អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី ២៧ តាមប្រព័ន្ធវីដេអូ។

ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិតរមួត រឹងមាំនិងឈានឡើងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯង

យោងតាមលោក ង្វៀនក្វឹកយុង អនុរដ្ឋមន្រ្តីក្រសួងការបរទេស ប្រធានគណៈប្រតិភូមន្រ្តីជាន់ខ្ពស់ (SOM) វៀតណាម អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ អាស៊ាន ២០២០  តាំងពីពេលដំបូងឡើយ បណ្តាប្រទេស អាស៊ាន បានវាយតម្លៃថា មូលបទដែល វៀតណាម បានស្នើគឺត្រឹមត្រូវពិតប្រាកដណាស ហើយបានក្លាយទៅជា ពាណិជ្ជសញ្ញានៃ អាស៊ាន បានសេចក្ដីថាអាស៊ានមួយដែលមានភាពស្អិតរមួតនិងការសម្របខ្លួនដោយបុរេសកម្ម។

នៅពេលដែលប្រទេស វៀតណាម ផ្លាស់ប្តូរផ្តោតចំណុចស្នូលងាកទៅរកការឆ្លើយតនឹងជំងឺកូវីដ-១៩ និង បណ្ដាវិធានការណ៍ជួយឧបត្ថម្ភប្រជាជន សហគមន៍ធុរកិច្ច ក្រុមប្រទេស អាស៊ាន និងដៃគូទាំងអស់ សុទ្ធសឹងតែបាន វាយតម្លៃថា ការសម្រេចនេះគឺត្រឹមត្រូវពិតប្រាកដ ហើយគាំទ្រយ៉ាងខ្លាំងក្លាចំពោះសំណើនេះរបស់វៀតណាម។ អាស្រ័យហេតុនេះហើយ គំនិតផ្តួចផ្តើមផ្សេងៗ ដូចជាមូលនិធិ អាស៊ាន សម្រាប់ឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ ឃ្លាំងទុកបម្រុងបរិក្ខាវេជ្ជសាស្រ្តបន្ទាន់តំបន់ មជ្ឈមណ្ឌល អាស៊ានសម្រាប់ការឆ្លើយតបនឹងភាពបន្ទាន់ផ្នែកសុខភាព សាធារណៈនិងការរីករាលដាលនៃជំងឺរាតត្បាតថ្មីៗ ជាដើម សុទ្ធសឹងតែទទួលបានការ គាំទ្រ ចូលរួមវិភាគទានយ៉ាង សកម្មពីសំណាក់ប្រទេសទាំងឡាយ ។

នៅឯកិច្ចប្រជុំលើនេះ មេដឹកនាំនៃប្រទេសនានា បានអះអាងជាថ្មីម្តងទៀតថា សន្តិភាព ស្ថិរភាពគួរតែត្រូវបាន ថែរក្សា ពង្រឹងនៅគ្រប់តំបន់ភូមិភាគនៃអាស៊ាន រួមទាំងតំបន់សមុទ្រចិនខាងត្បូង ឬហៅថាសមុទ្រខាងកើតផងដែរ។ ស្មារតីទទួលខុសត្រូវ ការគោរពច្បាប់យ៉ាងពេញលេញ គោរពអធិបតេយ្យភាពនិងសិទ្ធិធម្មានុរូប (ភាពស្របច្បាប់) របស់ប្រទេសនានាតាមច្បាប់អន្តរជាតិក៏ត្រូវបានបញ្ជាក់នៅអង្គប្រជុំ ហើយប្តេជ្ញាចិត្តរួមគ្នាកសាងតំបន់សមុទ្រចិនខាង ត្បូងប្រកបដោយ សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ជាទីកន្លែងដែលសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរត្រូវបានធានា រាល់សកម្មភាពនៅលើលំហរសមុទ្រគឺផ្អែកលើក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ អនុសញ្ញា អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ក្រុមប្រទេស ដែល អញ្ជើញចូលរួមកិច្ចប្រជុំ បានលើកស្ទួយការឥតធ្មត់ អនុវត្តអោយម៉ឹងម៉ាត់នូវសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់បណ្ដភាគីនៅសមុទ្រចិន ខាងត្បូង (DOC) អាស៊ាន និងប្រទេស ចិន ចងក្រងអោយបានឆាប់ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូងដោយមាន ប្រសិទ្ធភាពនិងពេញលេញ ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ។ ។

រដ្ឋមន្ត្រីក្រសួងការបរទេស ឡាវ លោក  Saleumsay Kommasith អញ្ជើញផ្តល់បទសម្ភាសន៍។

នៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី ២៧ (ARF) ដែលប្រព្រឹត្តទៅតាមទម្រង់ សន្និសីទវីដេអូ ជំវិញបញ្ហាសមុទ្រចិនខាងត្បូង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ប្រាក់សុខុន បានបញ្ជាក់ថា៖  ក្នុងនាមជារដ្ឋដែលមិនទាមទារអធិបតេយ្យភាព នៅក្នុងតំបន់សមុទ្រនេះ កម្ពុជាមានសេចក្ដីប្រាថ្នារួមដើម្បីអោយសមុទ្រចិនខាងត្បូងត្រូវនៅតែជាតំបន់សមុទ្រនៃ សន្តិភាពស្ថិរភាពនិងវិបុលភាព។

ប្រទេសកម្ពុជាលើកទឹកចិត្តគ្រប់ភាគីទាំងអស់ ជាពិសេសភាគីពាក់ព័ន្ធផ្ទាល់ អនុវត្តសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) អោយបានពេញលេញនិងមានប្រសិទ្ធភាព ព្រោះ សេចក្ដីថ្លែងការណ៍នេះគឺជាមធ្យោបាយមួយដើម្បីពអង្រឹងភាពជឿជាក់និងទំនុកចិត្ត។ កួរតែបន្តកិច្ចសន្ទនារវាងភាគី ពាក់ព័ន្ធដោយផ្ទាល់ដើម្បីស្វែងរកដំណោះស្រាយជម្លោះដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ។

នាយករដ្ឋមន្រ្តី វៀតណាម លោក ង្វៀនស្វឹនភុក អញ្ជើញ​ប្រគល់ញញួរឈើរជូន ឯកអគ្គរាជទូត ប្រ៊ុយណេ ប្រចាំនៅវៀតណាម។ ប្រ៊ុយណេជាប្រទេសកាន់តំណែងប្រធានអាស៊ាន ២០២១ ។

អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នៅពេលផ្ទេរតួនាទីប្រធាន អាស៊ាន ទៅ អោយប្រទេស ប៊្រុយណេ នាយករដ្ឋមន្ត្រី វៀតណាម លោក ង្វៀនស៊ន់ភុក ប្រធានអាស៊ាន ២០២០ បានសម្ដែង ទំនុកទុកចិត្តថា៖ ក្នុងតួនាទីជាប្រធាននៃអាណត្តិបន្តវេនបន្ទាប់ខាងមុខនេះ ប្រ៊ុយណេ នឹងបន្តដឹកនាំអាស៊ាន បោះ ជំហានទៅមុខ ឆ្ពោះទៅរកសហគមន៍អាស៊ានមួយដែលមានចក្ខុវិស័យផ្សារភ្ជាប់យ៉ាងទូលំទូលាយគ្រប់ជ្រុងជ្រោយ សម្របខ្លួនដោយបុរេសកម្ម ងើបឡើងវិញលើគ្រប់មុខវិស័យនិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឆ្លងកាត់ឆ្នាំ ២០២០ ដែលពោពេញដោយបញ្ហាប្រឈម ជាមួយនឹងការបញ្ចប់សព្វគ្រប់រាល់ភារកិច្ចជាប្រធាន អាស៊ាន របស់ វៀតណាម នោះ សហគមន៍ អាស៊ាន បានក្លាយជាសហគមន៍មួយប្រកបដោយសាមគ្គីភាព និងស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរឹងមាំនិងអភិវឌ្ឍន៍ដោយពឹងផ្អែកលើខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃ បង្កបង្កើតបុរេលក្ខណ្ឌមិនអាចខ្វះបានសម្រប់ ដំណាក់កាលអវឌ្ឍន៍បន្តទៀត លើកកំពស់តួនាទីនិងគោលជំហររបស់អាស៊ានលើឆាកអន្តរជាតិ ../ ។

To Top