ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួង យុត្តិធម៌ នៅរាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាន បង្ហាញ៣ចំណុចដែល ប្រៀបធៀបអំពីទិដ្ឋភាពច្បាប់ និងការអនុវត្តសទ្ធិសេរីភាពតាមបែបប្រជាធិបតយ្យនៅ អាមេរិកនិងកម្ពុជា។
៣ចំណុចនោះរួមមាន៖
១. ជាគោលការណ៍ច្បាប់ទាំងនៅ អាមេរិកនិងកម្ពុជា បុគ្គលគ្រប់រូបមានសិទ្ធិតាមដាននិងឃ្លាំមើលដំណើរ ការនីតិវិធីតុលាការនិងដំណើរ ការប្រព្រឹត្តទៅនៃសវនា ការដែលធ្វើជាសាធារណៈ តែមិនត្រូវធ្វើសកម្មភាពទាំងឡាយណា ដែលជាការជ្រៀតជ្រែកនិងដាក់ សម្ពាធដល់តុលាការ ជាស្ថាប័នឯករាជ្យនោះទេ។
២. ក្នុងសង្គមប្រជាធិបតេយ្យនីតិរដ្ឋ ទាំងនៅអាមេរិកនិងកម្ពុជា ជាកត្តាសត្យានុម័ត តែកាលណាមានអំពើ ល្មើសច្បាប់និងបទល្មើសកើនឡើង សំណុំរឿងបញ្ជូនទៅតុលាការ ក៏កើនឡើងទៅតាមនោះដែរ ដែលនាំឲ្យមានលំហូរនិងដំណើរការនីតិវិធីតុលាការជាប់ជាប្រចាំ ដូចជាការចេញដីការ និងនីតិវិធីនៃការចោទប្រកាន់និងស៊ើបសួរ ជាដើម ។
៣. ក្នុងរដ្ឋធម្មនុញ្ញកម្ពុជាក៏ដូចជាអាមេរិក គឺមានការធានាសិទ្ធិសេរីភាពនៃការជួបជុំ តវ៉ា និងសម្តែងមតិ តែក៏បានបញ្ញត្តិដូចគ្នាផងដែរថា ការអនុវត្តសិទ្ធិសេរី ភាពទាំងនោះត្រូវស្ថិតក្នុងក្របខណ្ឌច្បាប់។ ទាំងនៅអាមេរិកនិងកម្ពុជា សកម្មភាពដែលជាការបំពានច្បាប់ បំពានសិទ្ធិសេរីភាពអ្នកដ៏ទៃ និងប៉ះពាល់ដល់សន្តិសុខ សង្គម និងសណ្តាប់ធ្នាប់សាធារណៈ មិនមែនជាការ អនុវត្តសិទ្ធិសេរីភាពតាមបែបប្រជាធិបតេយ្យនិងធានា ដោយរដ្ឋធម្មនុញ្ញនោះទេ តែជាអំពើល្មើសច្បាប់ ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ហើយពួកគេមានសិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ ក្នុងដំណើរការ នីតិវិធីរបស់តុលាការ មិនមែនធ្វើការជួបជុំគ្នាតវ៉ាដាក់ សម្ពាធដល់តុលាការដែលជាស្ថាប័នឯករាជ្យនោះទេ។
ការលើកឡើងរបស់អ្នកនាំពាក្យស្រប ពេលស្ថានទូតអាមេរិក ប្រចាំកម្ពុជាបានអំពាវនវឲ្យអាជ្ញាធរការពារសេរីភាពនៅកម្ពុជា ប្រកាន់ជំហានប្រកបដោយអត្ថន័យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ នេះបើតាមរយៈបណ្ដាញទំនាក់ទំនង សង្គហ្វេសប៊ុកទូតនៅថ្ងៃ១៧ វិច្ឆិកា ។
ស្ថានទូតបានលើកឡើងថា សហរដ្ឋអាមេរិក កំពុងធ្វើការតាមដាន ដោយយកចិត្តទុកដាក់ លើករណីបណ្តឹងតុលាការ ដែលមានចំនួនកាន់តែច្រើនឡើង ទៅលើសកម្មជនក្នុងសង្គមស៊ីវិល អ្នកសារព័ត៌មាន និងអ្នកគាំទ្រនៃគណបក្សនយោបាយធំជាងគេមួយរបស់ប្រទេសកម្ពុជា គឺគណបក្សសង្រ្គោះជាតិកម្ពុជា។ សេរីភាពក្នុងការជួបប្រមូលផ្តុំគ្នា និងសេរីភាពក្នុងការសម្តែងមតិ និងការអត់ឱនចំពោះមតិប្រឆាំង មានសារសំខាន់ចាំបាច់ នៅក្នុងលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដមួយ៕