ព័ត៌មានអន្តរជាតិ

វិបត្ដិនយោបាយ នៅថៃ កាន់តែកើនកំដៅ ខណៈក្រុមបាតុករ និងកម្លាំងប៉ូលិស ប៉ះទង្គិចគ្នា នៅខាងក្រៅវិមានរដ្ឋសភា

បាងកក៖ ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលរាប់រយនាក់ បានធ្វើដំណើរតាមដងផ្លូវជុំវិញវិមានរដ្ឋសភាក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារទី១៧ ខែវិច្ឆិកា ដែលសមាជិកសភាកំពុងពិភាក្សាគ្នា អំពីការផ្លាស់ប្តូរដែលអាចកើតមាន ចំពោះរដ្ឋធម្មនុញ្ញដែលចែងដោយយោធា។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្រុមបាតុករដែលប៉ុនប៉ងរុះរើរនាំងប៉ូលីស ដែលធ្វើពីបេតុង និងលួសបន្លានោះ ត្រូវបានជួបជាមួយកាំភ្លើងទឹក និងឧស្ម័នបង្ហូរទឹកភ្នែក។

អ្នកឆ្លើយឆ្លងព័ត៌មាន CNA នៅកន្លែងកើតហេតុបានឃើញអ្នកតវ៉ានៅខាងមុខស្រែក និងរត់ដោយអ្នកខ្លះស្រែកយ៉ាងឈឺចាប់បន្ទាប់ពីរងការវាយប្រហារដោយការបាញ់ទឹក ដែលធ្វើឱ្យស្បែករបស់ពួកគេរងផលប៉ះពាល់ ហើហអ្នកផ្សេងទៀតត្រូវបានគេសង្កេតឃើញថា ត្រូវឈ្លក់យ៉ាងដំណំ និងរងនឹងឧស្ម័នបង្ហូរទឹកភ្នែក៕ដោយ ឈូក បូរ៉ា

To Top