ព័ត៌មានជាតិ

លោក ដួង តារា បញ្ជាក់ថាបានទៅធ្វើតេស្ដ រកវីរុសកូវីដ១៩ រួចហើយ នៅរងចាំតែលទ្ធផល

ភ្នំពេញ៖ លោក ដួង តារា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានអោយដឹងថា នៅព្រឹកមិញលោកបានទៅផ្តល់សំណាកបំពង់ក និងច្រមុះដល់មន្រ្តីសុខាភិបាលនៅវិមានមិត្តភាពដេីម្បីពិនិត្យរកមេីលជំងឺកូវីដ១៩។ លោកបញ្ជាក់ថា លទ្ធផលផ្លូវការនឹងចេញឆាប់ៗនេះ។

លោកបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «ខ្ញុំបានធ្វេីតេស្ត COVID-19 លេីកទី៤ហេីយ នៅព្រឹកមិញខ្ញុំ បានទៅផ្តល់សំណាកបំពង់ក និងច្រមុះដល់មន្រ្តីសុខាភិបាល នៅវិមានមិត្តភាព ដេីម្បីពិនិត្យរកមេីលជំងឺកូវីដ១៩។ លទ្ធផលផ្លូវការនឹងចេញឆាប់ៗនេះ។ ចំពោះបងប្អូនដែលជាប់ធ្វេីចត្តាឡីស័កសូមទៅធ្វេីតេស្តអោយបានគ្រប់៤លេីក ទេីបត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមកុំមេីលស្រាលកូវីដ១៩ អោយសោះ ហេីយមិនត្រូវធ្វេសប្រហែសឡេីយ។ ត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយ សាប៊ូ , Gel, hand sanitizer និងពាក់ម៉ាសការពារសុខភាពជាប្រចាំ។ យើងចូលរួម កសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្ត អាណិតស្រឡាញ់ពលរដ្ឋ យើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕»៕

(ហ្វេសប៊ុកផេក Duong Dara)

To Top