ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូបង្រៀន ចំនួន ៣,៦០០កន្លែង សម្រាប់ឆ្នាំ២០២១

ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានផ្ដល់ក្របខណ្ឌ ចំនួន៣,៦០០កន្លែង ដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ធ្វើការ ប្រឡងជ្រើសរើស និងបណ្ដុះបណ្ដាលគ្រូបង្រៀន ឆ្នាំ២០២១ ដើម្បីបំពេញតម្រូវការគ្រូបង្រៀនគ្រប់ប្រភេទ ក្របខណ្ឌ នៅតាមអង្គភាព គ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រឹះស្ថានអប់រំបច្ចេកទេស និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ។នេះបើ យោងតាមលិខិតរបស់ក្រសួងអប់រំ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០៕

To Top