បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានជ្រើសរើសមិនចូលរួមគាំទ្រ ចំពោះច្បាប់ ស្តីពីសិទ្ធិមនុស្សកូរ៉េខាងជើង នៅអង្គការសហប្រជាជាតិ ស្របពេល ដែលមន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើង នៅក្នុងទីក្រុងញូយ៉ក បានធ្វើការថ្កោលទោស ចំពោះសេចក្តីសម្រេចនោះ ថាជារឿងប្រឌិត។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Donga Ilbo បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា ទីក្រុងសេអ៊ូល ជាថ្មីម្តងទៀត បានជ្រើសរើសមិនចូលរួម ក្នុងសេចក្តីសម្រេចមួយលើការ រំលោភសិទ្ធិមនុស្សកូរ៉េខាងជើង នៅក្នុងមហាសន្និបាតយូអិន ប៉ុន្តែបាននិយាយថា ខ្លួនគាំទ្រដោយគំនិតចំពោះសហប្រតិបត្តិការ សកលលើកិច្ចការពារសិទ្ធិ។
ក្រសួងការបរទេស របស់ទីក្រុងសេអ៊ូល បាននិយាយយ៉ាងដូច្នេះថា “គោលជំហរចម្បងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង គឺដើម្បីធ្វើការងាររួមគ្នា ជាមួយសហគមន៍អន្តរជាតិ ធ្វើឲ្យប្រសើរឡើងជានិច្ច នូវសិទ្ធិមនុស្ស របស់ពលរដ្ឋកូរ៉េខាងជើង”៕
ប្រែសម្រួល៖ប៉ាង កុង