ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារ ថ្លែងអំណរគុណលោក គឹម ជុងអ៊ុន (KIM JONG UN ) ប្រធាន នៃគណៈកម្មាធិការកិច្ចការរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក្នុងឱកាសលោកបានថ្វាយ នូវសារលិខិតអបអរសាទរ ប្រកបទៅដោយអត្ថន័យ ចំពោះខួបអនុស្សាវរីយ៍លើកទី ៦៧ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិកម្ពុជា ៕