សេអ៊ូល ៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ បានរិះគន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដែលបានចាត់ទុកកម្មវិធីអវកាស ខាងក្រៅរបស់ខ្លួនថា ជាការគំរាមកំហែង ដោយហៅទីភ្នាក់ងារនេះថា ជាស្ថាប័នដែលមិនមានប្រជាធិបតេយ្យ និងលម្អៀង។
លោកគីម សុង ប្រធានបេសកកម្មកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងសុន្ទរកថា នៅឯកិច្ចប្រជុំពេញអង្គ នៃសម័យប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ កាលពីដើមសប្តាហ៍នេះដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការធ្វើកំណែទម្រង់របស់ទីភ្នាក់ងារ អង្គការសហប្រជាជាតិ សម្រាប់ការតំណាងកាន់តែប្រសើរ នៃរដ្ឋជាសមាជិករបស់ខ្លួន។
យោងតាមសេចក្តីប្រកាសនៅលើគេហទំព័រ របស់ក្រសួងការបរទេសកូរ៉េខាងជើង បានឲ្យដឹងថា“ រហូតមកដល់ពេលនេះសូម្បីតែខួបលើកទី ៧៥ ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសន្តិសុខ មិនធ្វើពិធីជំរះខ្លួនចេញពីភាពស្មោកគ្រោកនៃសរីរាង្គ ដែលគ្មានភាពលម្អៀងនោះទេ” ។
ប្រេសិតរូបនេះបានស្តីបន្ទោស ទីភ្នាក់ងារអង្គការសហប្រជាជាតិ ខាងលើនេះ សម្រាប់ការថ្កោលទោស កម្មវិធីអវកាស ខាងក្រៅរបស់ខ្លួន ដែលជាការគំរាមកំហែង ដល់សន្តិភាពអន្តរជាតិដោយថា“ ការអនុវត្តស្តង់ដារទ្វេ និងភាពអយុត្តិធម៌ មិនត្រូវអត់ឱនឱ្យទៀតទេ”៕
ដោយ ឈូក បូរ៉ា