គ្រូបង្រៀននៅស្រុកស្ទឹងសែន ខេត្តកំពង់ធំម្នាក់ លោកស្រី ឈួន សុខឃី បានទៅចូលរួមកម្មវិធីឡើងផ្ទះបងស្រី របស់គាត់នៅក្រុង ប៉ោយប៉ែត កាលពីថ្ងៃទី២២ ខែវិច្ឆិកានេះ បានមានសំណាងធំត្រូវរង្វាន់ ៤០លានរៀលពីភេសជ្ជៈ ប៉ូវកម្លាំងវើក WURKZ ។
លោកស្រីមានប្រសាសន៍ថា៖ «ម៉ោងប្រហែល១រសៀល ខ្ញុំជិះពីកំពង់ធំទៅ ប៉ោយប៉ែត ចម្ងាយក៏ឆ្ងាយគួរសមដែរ ខ្ញុំអស់កម្លាំងពេកក៏ចង់ហូបវើក WURKZ ដើម្បីប៉ូវកម្លាំងព្រោះជិតដល់ពេលល្ងាចទទួល ភ្ញៀវហើយ ដល់តែគាស់ភ្លាមចេញមក ៤០លានរៀល ខ្ញុំអរឡើងនិយាយលែង ចេញទៅហើយថ្ងៃនោះ»។
លោកស្រីបញ្ចាក់ថា ទឹកប្រាក់ដ៏ច្រើននេះ គាត់នឹងយកទៅបើកមុខរបរ ជាដេប៉ូលក់ភេសជ្ជៈព្រោះផ្ទះនៅ ជាប់ថ្នល់ស្រាប់ ហើយមុខរបរនេះជាមុខ របរកំពុងកាក់កបនៅស្រុកស្ទឹងសែន។
លោក ស្រីឃី ថា៖ «គម្រោងចង់បើករកស៊ីនេះមានយូរហើយ។ ខ្ញុំក៏ចង់រកស៊ី ប៉ាវាក៏ចង់រកស៊ី ដល់តែកូនក៏ឱ្យគ្នារៀនជំនាញរកស៊ីដែរ គ្រប់យ៉ាង ចិត្ត និងកាយត្រៀមរួចអស់ហើយ នៅឡើយតែលុយ តែពេលនេះលុយក៏មាន មានអីត្រូវគិតទៀត»៕