អត្ថបទ

ឈុតសម្លៀកបំពាក់តំណាងជាតិ ស្រស់ស្អាត ជាងគេក្នុងពិភពលោក ត្រូវបានបង្ហាញ និងប្រកាស នៅណាហ្គាវើលដ៍

ភ្នំពេញ៖ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ឆាកជាន់ផ្ទាល់ដី នៅណាហ្គាវើលដ៍ទី១ ត្រូវបានផ្លាស់ប្តូរទៅជាកន្លែង ដើរបង្ហាញម៉ូដដ៏ធំអស្ចារ្យនៅរសៀលនេះ សម្រាប់ការប្រកួតឈុតសម្លៀក បំពាក់ប្រពៃណីតំណាង ជាតិដែលជាផ្នែកមួយ នៃការប្រកួតកញ្ញាឯកទេសចរណ៍ អន្តរជាតិឆ្នាំ២០១៩ មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើឡើងនៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ នៅថ្ងៃទី១៤ ខែធ្នូនេះ នៅម៉ោង ៧:៣០ យប់។

បេក្ខនារីកញ្ញាឯកកំពូលសម្រស់ ៣០ រូបមកពីជុំវិញពិភពលោក បានបង្ហាញពីអត្តសញ្ញាណវប្បធម៌រៀងៗខ្លួន ក្នុងឈុតសម្លៀកបំពាក់តំណាងជាតិ ដ៏ស្រស់ស្អាត។ បេក្ខនារីម្នាក់ៗ បានដើរបង្ហាញម៉ូដក្នុងឈុតប្រពៃណីរបស់ ខ្លួនមុនពេលគណៈកម្មការជ្រើសរើស បេក្ខនារី ៥ រូបមកពីប្រទេសកម្ពុជា ម៉ាឡេស៊ី ស្រីលង្ការ ថៃ និងវៀតណាម។ ជាចុងក្រោយ កញ្ញា Marsha Sheron Martin មកពីប្រទេសស្រីលង្ការ ទទួលបានពានរង្វាន់ “កញ្ញាដែលស្រស់ស្អាត ជាងគេក្នុងឈុតតំណាងជាតិ”។ មិនតែប៉ុណ្ណោះ ក៏មានការដើរបង្ហាញម៉ូដដ៏ប្លែក និងអស្ចារ្យរបស់ក្រុម The Privé ដែលជាក្រុមម៉ូដែលកម្ពុជាផងដែរ មុនការប្រកាសលទ្ធផល។

សូមបញ្ជាក់ផងដែរថា ណាហ្គាវើលដ៍ គឺជាសណ្ឋាគារផ្លូវការនៃការប្រកួតកញ្ញាឯកទេសចរណ៍ អន្តរជាតិជាលើកទីពីរបន្ទាប់ពីការរៀបចំ វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីនេះប្រកបដោយ ជោគជ័យកាលពីឆ្នាំ២០១៦។ កម្មវិធីដ៏ធំនេះ នឹងត្រូវចាក់បញ្ចាំងទៅកាន់ ៨០ ប្រទេសទូទាំងពិភពលោក។ បេក្ខនារី ១ នាក់ នឹងត្រូវគ្រងមកុដជាកញ្ញាឯកទេសចរណ៍ អន្តរជាតិប្រចាំឆ្នាំ ២០១៩ ខណៈបេក្ខនារីលេខពីរ ៤ រូប នឹងជាប់ក្នុងប្រភេទពានរង្វាន់ កញ្ញាដែល “ស្រស់ស្អាតជាងគេក្នុងឈុតប្រពៃណី” “មានទេពកោសល្យជាងគេ” “ប្រជាប្រិយជាងគេ” និង “ថតរូបស្អាតជាងគេ”។ ដើម្បីឈ្នះសំបុត្រឥតគិតថ្លៃ ដើម្បីមកទស្សនាការប្រកួតកញ្ញាឯកទេសចរណ៍ អន្តរជាតិវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៩ សូមតាមដាន ទំព័រហ្វេសប៊ុករបស់ ណាហ្គាវើលដ៍ និងសាលមហោស្រព NABA ។

គួររំលឹកថា ការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិវគ្គផ្តាច់ព្រ័ត្រ បានចាប់កំណើតឡើងក្នុងខែធ្នូ ឆ្នាំ២០០៧ និងបង្កើតឡើងដោយសហគ្រិនជនជាតិ ម៉ាឡេស៊ីលោក Tan Sri Datuk Danny Ooi ដោយមាន គោលបំណងជួយបង្កើន និងអភិវឌ្ឍជំនាញ របស់សុភាពនារីឲ្យកាន់តែ ប្រសើរឡើង។ ការ ប្រកួតកញ្ញាឯកទេសចរណ៍ អន្តរជាតិវគ្គផ្តាច់ព្រ័ត្រប្រចាំឆ្នាំ ដែលរៀបចំដោយក្រុមហ៊ុន D’Touch International នេះតែងតែធ្វើឡើងក្នុងទីក្រុងកួឡាឡាំពួរ រៀងរាល់ឆ្នាំលើកលែងឆ្នាំ២០១៦ ដែលត្រូវ បានរៀបចំឡើងនៅណាហ្គាវើលដ៍ រាជធានីភ្នំពេញ។

ជាមួយការពង្រីកបន្ថែមថ្មី ចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្ស ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយ ក្នុងប្រទេសកម្ពុជា ដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្ម វិធីកម្សាន្ត ឬការប្រជុំផ្សេងៗ៕

បេក្ខនារីដែលស្រស់ស្អាតជាងគេក្នុងឈុតសម្លៀកបំពាក់ប្រពៃណីតំណាងជាតិ ៥ រូប ៖ វៀតណាម ថៃ ស្រីលង្ការ កម្ពុជា និងម៉ាឡេស៊ី (ពីឆ្វេងទៅស្តាំ)។ តាមដានទំព័រហ្វេសប៊ុករបស់ណាហ្គាវើលដ៍ និងសាលមហោស្រព NABA ដើម្បីឈ្នះសំបុត្រមកទស្សនាការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិឆ្នាំ២០១៩ វគ្គផ្តាច់ព្រ័ត្រ នៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២។

កញ្ញាដែលស្រស់ស្អាតជាងគេ ក្នុងឈុតសម្លៀកបំពាក់ ប្រពៃណីតំណាងជាតិ បានទៅលើកញ្ញា Marsha Sheron Martin មកពីប្រទេស ស្រីលង្ការ

សម្លៀកបំពាក់ឈុតប្រពៃណី មកពីជុំវិញពិភពលោក បានបង្ហាញពីវប្បធម៌ជាតិ ដ៏ល្អឯករៀងៗខ្លួន នៅណាហ្គាវើលដ៍
To Top