អត្ថបទ

ដំណើរកម្សាន្ត ចក្រភពអង់គ្លេស​ លើកទី៣ សម្រាប់អ្នកឈ្នះរង្វាន់ ពីក្រវិលកំប៉ុង ស្រាបៀរកម្ពុជា ទាំង ៣៩នាក់ ចាប់ផ្តើមថ្ងៃទី១៦ មករា​ខាងមុខនេះ

ភ្នំពេញ៖ លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាស ពីដំណើរកម្សាន្ត ទៅចក្រភពអង់គ្លេស ជាលើកទី៣ សម្រាប់អតិថិជន ដែលឈ្នះរង្វាន់ ពីក្រវិលកំប៉ុង ស្រាបៀរកម្ពុជា កន្លងមក។

លោកស្រីបានមានប្រសាសន៍ថា « ដំណើរកម្សាន្ត ទៅចក្រភពអង់គ្លេស ជាលើកទី៣នេះ នឹងចាប់ផ្តើមចេញដំណើរ នៅរាត្រីថ្ងៃទី១៦ មករានេះ បន្ទាប់ពីលទ្ធផល នៃការសុំទិដ្ឋាកា បានសម្រេចជោគជ័យទាំងស្រុង ដោយអ្នកដែលនឹងត្រូវទៅ មានចំនួន ៣៨នាក់ មកពីបណ្តាខេត្តក្រុងផ្សេងៗគ្នា»។

លោកស្រីបន្តទៀតថា « ដំណើរកម្សាន្តនេះ នឹងហោះចេញពីទីក្រុងភ្នំពេញ ទៅទីក្រុង Manchester City ហើយនៅថ្ងៃបន្ទាប់ អ្នកឈ្នះទាំងអស់គ្នា នឹងធ្វើទស្សនកិច្ច ក្នុងទីក្រុងនេះ និងនៅទីក្រុង Liverpool ហើយនឹងបិទបញ្ចប់ ដំណើរកម្សាន្តទាំងមូល រយៈពេល៥ថ្ងៃនេះ បន្ទាប់ពីទស្សកិច្ច នៅក្នុងទីក្រុងឡុងដ៍ នៅថ្ងៃចុងក្រោយ»។

លោកស្រីបញ្ជាក់ផងដែរថា « បទពិសោធន៍សំខាន់បំផុត សម្រាប់អ្នកឈ្នះរបស់យើង គឺឱកាសចូលទស្សនា ពហុកីឡាដ្ឋាន Ethihad Stadium ដែលជាកន្លែងហ្វឹកហាត់តែមួយគត់ របស់ក្រុមបាល់ទាត់ Manchester City និងចូលទស្សនាផ្ទាល់ ការប្រកួតបាល់ទាត់ លីកកំពូល របស់អង់គ្លេស រវាង Manchester City ទល់នឹង ក្រុម Crystal Palace តែម្តង»។

លោកស្រីក៏សង្ឃឹមផងដែរថា អ្នកឈ្នះដែលត្រូវធ្វើដំណើរទាំងអស់គ្នា នឹងពេញចិត្តខ្លាំង ជាមួយបទពិសោធន៍ ពីដំណើរកម្សាន្តលើកនេះ ហើយលោកស្រី ក៏សូមថ្លែងអំណរគុណ ដល់អតិថិជនដែលឈ្នះរង្វាន់ទាំងអស់ ក៏ដូចជាពលរដ្ឋកម្ពុជា ដែលតែងតែគាំទ្រ ពិសាស្រាបៀរកម្ពុជាផងដែរ៕ ពិសាដោយការទទួលខុសត្រូវ!

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top