អត្ថបទ

រោគសញ្ញា នៃជំងឺបេះដូង ដែលអ្នកមិនគួររំលង

តើអ្នកដឹងទេថា ជំងឺបេះដូងគឺជា មូលហេតុចម្បងមួយ នៃការស្លាប់ នៅប្រទេសកម្ពុជា? យោងតាមទិន្នន័យ នៃការសិក្សារបស់គម្រោង Global Burden of Disease (GBD) ដែលបានចេញផ្សាយ ក្នុងឆ្នាំ ២០១៩ ចំនួនអ្នកស្លាប់ ដោយសារជំងឺបេះដូង នៅប្រទេសកម្ពុជា មានដល់ទៅ 10.34% នៃចំនួនអ្នកស្លាប់សរុប នៅក្នុងប្រទេស។

បេះដូងរបស់យើងលោត 100,000 ដងក្នុងមួយថ្ងៃ ដោយធ្វើការបូមឈាម ប្រហែល 7,570 លីត្រ ក្នុងមួយថ្ងៃផងដែរ។ នៅពេលកូលេស្តេរ៉ុលកើនឡើង ក្នុងសរសៃឈាម បេះដូងអ្នកនឹងមាន ការកកស្ទះ។ ហើយនៅពេលនោះ បេះដូងនឹងមិនទទួលបាន បរិមាណឈាមគ្រប់គ្រាន់ រាងកាយរបស់អ្នកនឹងចាប់ផ្តើម ជួបបញ្ហាសុខភាព ផ្សេងទៀតផងដែរ។

ខណៈពេលដែលជំងឺបេះដូង ជារឿយៗកើតមានឡើង លើអ្នកដែលមានអាយុ លើសពី 30 ឆ្នាំ វាមិនមានន័យថា អ្នកដែលមានអាយុតិចជាង 30ឆ្នាំ ត្រូវបានលើកលែងនោះទេ។ យើងត្រូវស្វែងយល់ និងថែរក្សាបេះដូងរបស់យើង ឲ្យបានល្អដោយការ ទៅពិនិត្យបេះដូង ឲ្យបានទៀងទាត់ ដើម្បីធានាថាជំងឺបេះដូង មិនអាចយកឈ្នះយើងបាន។

ការពិនិត្យសុខភាពបេះដូង គឺជាជំហានដំបូងក្នុងការការពារ ឬព្យាបាលជំងឺបេះដូង ព្រោះជំងឺបេះដូងងាយនឹងព្យាបាល ប្រសិនបើយើងដឹងទាន់ពេល។ ការធ្វើតេស្តទាំងនេះភាគច្រើន ផ្អែកលើអាយុ ភេទ ប្រវត្តិគ្រួសារ ប្រវត្តិសុខភាពផ្ទាល់ខ្លួន និងហានិភ័យ ដែលអ្នកអាចកើតជំងឺបេះដូង។

តោះស្វែងយល់អំពីរោគសញ្ញា នៃជំងឺបេះដូង។ ទាំងនេះគឺជារោគសញ្ញា នៃជំងឺបេះដូងទាំង៥ ដែលបង្ហាញថានរណាម្នាក់ អាចនឹងមានជំងឺគាំងបេះដូង ហើយត្រូវការការថែទាំបន្ទាន់។ រោគសញ្ញារួមមាន៖
• ឈឺចាប់នៅថ្គាម ក ស្មា ឬទ្រូង
• បែកញើស
• ចង្អោរ ឬ ក្អួត
• មានការបារម្ភ ឬ ការភ័ន្តច្រឡំធ្ងន់ធ្ងរ
• វិលមុខ ឬខ្សោយ និងពិបាកដកដង្ហើម

ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញានីមួយៗ អាចខុសគ្នារវាងបុរសនិងស្ត្រី។ បុរស ច្រើនតែមានអាការឈឺទ្រូង ចំណែកស្រ្ដីច្រើនតែមាន អាការពិបាកដកដង្ហើម ចង្អោរ និងអស់កម្លាំងជាខ្លាំង។ គន្លឹះខ្លះៗសម្រាប់អ្នក ដើម្បីចៀសវាង ពីជំងឺបេះដូងនោះ គឺបញ្ឈប់ការជក់បារី ហាត់ប្រាណឲ្យបានទៀងទាត់ និងទទួលទានអាហារ ដែលមានកូលេស្តេរ៉ុល និងអំបិលទាប។ តើអ្នកមានកត់សម្គាល់ ឃើញរោគសញ្ញាទាំងនេះទេ? បើមាន សូមមេត្តាទៅពិនិត្យបេះដូង របស់អ្នកជាបន្ទាន់។

សម្រាប់ការព្យាបាលជំងឺបេះដូង ប្រទេសម៉ាឡេស៊ីជាជម្រើស ដែលគួរឲ្យទុកចិត្តនិងពេញនិយម នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប៉ុន្មានឆ្នាំមកនេះ មន្ទីរពេទ្យរបស់ពួកគេ បានព្យាបាលអ្នកជំងឺអន្តរជាតិ យ៉ាងច្រើននៅទូទាំងពិភពលោក តាំងពីទារកទើបនឹងកើត ហើយពួកគេ ត្រូវបានទទួលស្គាល់ ពីអ្នកជួរមុខជាច្រើន ក្នុងវិស័យសុខាភិបាល ក៏ដូចជា ទទួលបានមតិវិជ្ជមាន យ៉ាងច្រើនពីអ្នកជំងឺ។

ពួកគេមានទាំងជំនាញបច្ចេកទេស និងចំណេះដឹងរួមបញ្ចូលគ្នា។ ពួកគេមានគម្រោងចង់ក្លាយជា មជ្ឈមណ្ឌលព្យាបាលបេះដូង ប្រចាំទ្វីបអាស៊ីក្នុងឆ្នាំ 2023។ កត្តាឈានមុខគេ របស់ប្រទេសម៉ាឡេស៊ីនោះ គឺវិទ្យាស្ថានជាតិនៃជំងឺបេះដូង (Institut Jantung Negara ឬ IJN) ដែលត្រូវបានគេទទួលស្គាល់។ សមិទ្ធផលយ៉ាងច្រើនរបស់ IJN បានធ្វើឲ្យប្រទេសម៉ាឡេស៊ី មានភាពល្បីល្បាញ ខាងផ្នែកព្យាបាល ជំងឺបេះដូងប្រចាំតំបន់។ ពួកគេក៏មានមន្ទីរពេទ្យចំនួន ១០ ផ្សេងទៀតដែលផ្តល់ជូន នូវសេវាព្យាបាល ជំងឺបេះដូងដ៏ដិតដល់ផងដែរ រួមមានមជ្ឈមណ្ឌល Cardio Vascular Sentral Kuala Lumpur, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway, មន្ទីរពេទ្យ Gleneagles Kuala Lumpur, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya, មន្ទីរពេទ្យ Pantai Kuala Lumpur, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Mahkota Melaka, មន្ទីរពេទ្យ Gleneagles Penang, មន្ទីរពេទ្យ Island Penang, មន្ទីរពេទ្យឯកទេស KPJ Johor និងមន្ទីរពេទ្យឯកទេស Regency ។

តើអ្នកស្គាល់នរណាម្នាក់ ដែលមានរោគសញ្ញាដូចដែលយើង បានលើកឡើងមុននេះទេ? តើអ្នកស្គាល់នរណាម្នាក់ ដែលត្រូវការការព្យាបាលជាបន្ទាន់ទេ? ប្រទេសម៉ាឡេស៊ីស្វាគមន៍ អ្នកដំណើរដែលមានបញ្ហាសុខភាព និងត្រូវការការព្យាបាលកម្រិតធ្ងន់ ប៉ុន្តែអ្នកត្រូវអនុវត្ត តាមច្បាប់ស្នើសុំ SOP។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមប្រឹក្សា ទេសចរណ៍សុខភាពម៉ាឡេស៊ី malaysiahealthcare.orgតាមរយៈអ៊ីម៉ែល callcentre@mhtc.org.my ឬផ្ញើសារតាមទំព័រហ្វេសប៊ុក Medical Tourism Malaysia – Cambodia

To Top