អត្ថបទ

ពលរដ្ឋកម្ពុជា ជាច្រើនចូលរួម ការប្រគុំតន្រ្តីសប្បុរសធម៌ ស្នាមញញឹញតាមអនឡាញ ដែលរៀបចំដោយក្រុមហ៊ុន Smart

ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១៖ ប្រជាពលរដ្ឋកម្ពុជារាប់សែននាក់ បានចូលរួមក្នុងកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ស្នាមញញឹម ដែលរៀបចំឡើង ដោយក្រុមហ៊ុន Smart Axiata កាលពីថ្ងៃអាទិត្យ ដើម្បីរីករាយជាមួយនឹងការស្តាប់តន្ត្រីរបស់តារាល្បីៗដូចជា ក្រុមតូច SmallWorld Smallband លោក ខេមរៈ សេរីមន្ត អ្នកនាង ឱក សុគន្ធកញ្ញា កញ្ញា សុខ ពិសី លោក ស៊ូលី ផេង និង លោក សាយ ដើម្បីរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ។

វីដេអូការប្រគុំតន្ត្រីនេះត្រូវបានចូលស្តាប់និងទស្សនាជាង ១ លានដង ដោយទស្សនិកជនបានបញ្ចេញមតិយោបល់ជាមួយក្ដី ស្រលាញ់ និងការគាំទ្រដល់សិល្បករ និងសិល្បការីក្នុងដួងចិត្តរបស់ពួកគេ។

លោក សាយ បាននិយាយថា៖ “ខ្ញុំបានច្រៀងចេញពីបេះដូងរបស់ខ្ញុំ សម្រាប់បងប្អូនប្រុសស្រីទាំងអស់ក្នុងប្រទេសកម្ពុជា និងសម្រាប់ក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាកនិងគិលានុបដ្ឋាកយិកា ដែលមើលថែរក្សាក្មេងៗរៀងរាល់ថ្ងៃ។ ខ្ញុំក៏មានក្តីរីករាយផងដែរ ដែលក្រុមហ៊ុន Smart អាចស្វែងរកវិធីមួយសម្រាប់យើងបង្កើតស្មាមញញឹមរួមគ្នាតាមអនឡាញ បើទោះជាយើងមិនអាចជួបជុំគ្នាផ្ទាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ក្តី”។

កម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ស្នាមញញឹមតាមអនឡាញនេះ បង្ហាញការងារដ៏អស្ចារ្យរបស់មន្ទីរពេទ្យទាំងពីរនេះ។ គ្រាន់តែមន្ទីរពេទ្យគន្ធបុប្ផាតែមួយបានផ្តល់ការព្យាបាលដល់កុមារកម្ពុជាជាង ១៦លាននាក់គិតចាប់តាំងពីមន្ទីរពេទ្យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២។

លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “យើងមានក្តីរំភើបចំពោះការគាំទ្រយ៉ាងខ្លាំងដល់មន្ទីរពេទ្យដ៏គួរកត់សម្គាល់ទាំងនេះពីទូទាំងប្រទេស ហើយយើងមានក្តីរីករាយដែលយើងអាចមានលទ្ធភាពដំណើរការការប្រគុំតន្ត្រីនេះបាន ដើម្បីរៃអង្គាសថវិកាសម្រាប់មន្ទីរពេទ្យទាំងនេះ បើទោះជាស្ថិតក្នុងអំឡុងពេលដ៏លំបាកក៏ដោយ»។

លោកបានបន្ថែមថា៖ «ពិតណាស់ យើងមានបទពិសោធច្រើនក្នុងការផ្សព្វផ្សាយការប្រគុំតន្ត្រីដែលមានការសម្តែងពីក្រុងតារាល្បីៗក្នុងស្រុក និងអន្តរជាតិ។ បើទោះជាការប្រគុំតន្ត្រីតាមអនឡាញនេះមានការខុសប្លែកបន្តិចក្តី ប៉ុន្តែដោយសារក្រុមផលិតកម្មដ៏អស្ចារ្យរបស់យើង សិល្បករសិល្បការីដែលមានទេពកោសល្យ និងប្រជាពលរដ្ឋកម្ពុជាដ៏អស្ចារ្យ យើងអាចធ្វើកម្មវិធីនេះបានសម្រេចរួមគ្នា”។

ប្រជាពលរដ្ឋទាំងអស់នៅតែអាចបរិច្ចាគទៅកាន់យុទ្ធនាការសប្បុរសធម៌ស្នាមញញឹញនេះរហូតដល់ដំណាច់ខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈការចុចលេខ ២០២១ [បរិមាណទឹកប្រាក់ដែលចង់បរិច្ចាគ] #។ ឧទាហរណ៍៖ ប្រសិនបើអតិថិជនចង់បរិច្ចាគ ១ ដុល្លារ អតិថិជនគួរចុច ២០២១១# ហើយចុចបញ្ចូន។ ទំនិញសម្រាប់លក់អំឡុងពេលប្រគុំតន្ត្រី ដូចជាអាវយឺត និងកាបូបស្ពាយ ក៏នឹងមានលក់នៅតាម Smart Shop ចំនួន ៦ កន្លែងនៅទូទាំងរាជធានីភ្នំពេញ ដែលមានទីតាំងនៅ Smart Shop ផ្លូវមុន្នីវង្ស Smart Shop មហាវិថីព្រះនេរុហ៍ Smart Shop កោះពេជ្រ Smart Shop អ៊ីអនម៉ល និងអ៊ីអនម៉លសែនសុខ និង Smart Shop ធីខេ (ទួលគោក)។

អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩ (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករ បែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានា សម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិត សរុបប្រមាណជាង ១,០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេស ដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែ ប្រសើរឡើង។ Smart ជីវិតរស់រវើក!

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×