អត្ថបទ

យុវវ័យត្រៀមៗ ទឹកក្រូចអាយស៍ IZE បង្ហោះ Teaser យ៉ាងឡូយជាមួយភ្លេងកន្ទ្រាក់អារម្មណ៍ ឲ្យតម្រុយរឿងប្រែមុខមាត់ថ្មី

នៅថ្ងៃទី០២ ខែសីហា ហ៊្វេសប៊ុកផេករបស់ទឹកក្រូចអាយស៍ IZE ដែលជាភេសជ្ជៈដ៏ល្បី និងជាទីពេញនិយមសម្រាប់យុវវ័យ បានបង្ហោះវីដេអូ Teaser ខ្លីមួយ ហាក់ដូចជាកំពុងឲ្យតម្រុយរឿងប្រែមុខមាត់ថ្មី នេះបើផ្អែកតាមខ្លឹមសារដែលសរសេរនៅក្នុងវីដេអូ។

អមជាមួយភ្លេងដ៏ពិរោះ និងកន្ទ្រាក់អារម្មណ៍ វីដេអូរយៈពេល ៧ វិនាទីនេះ បានបង្ហាញគំនូសសញ្ញាត្រីកោណចំនួន ២ ហោះត្រួតស៊ីគ្នា ដោយមានពណ៌ផ្កាឈូក និងខៀវ មើលទៅពិតជាឡូយប្លែកភ្នែកខ្លាំងណាស់។

អ្វីដែលកាន់តែប្លែកទៀតនោះ គឺខ្លឹមសារតែម្តង។ នៅខាងក្នុងសញ្ញាត្រីកោណនោះ គឺមានពាក្យយ៉ាងដូច្នេះថា៖ «អត្តសញ្ញាណថ្មីប្រែខ្លួនក្នុងសាវតារចាស់» ហើយបញ្ចប់ដោយពាក្យថា «COMING SOON»។

តើអ្វីទៅជាអត្តសញ្ញាណថ្មី? សញ្ញាត្រីកោណ ឬយ៉ាងណា? សូមរង់ចាំទស្សនាបន្តទាំងអស់គ្នា ដើម្បីដឹងច្បាស់ថាអ្វីទៅជាអត្តសញ្ញាណថ្មីនេះ។

គួរបញ្ជាក់ថា ចាប់តាំងពីមានវត្តមាននៅក្នុងទីផ្សារក្នុងឆ្នាំ ២០១៧ មក ទឹកក្រូចអាយស៍ IZE បានទទួលការគាំទ្រយ៉ាងខ្លាំង ជាពិសេស ពីសំណាក់យុវវ័យ។ ទឹកក្រូចអាយស៍ IZE ដប និង កំប៉ុងមាន ៣រសជាតិ គឺទឹកក្រូចអាយស៍ IZE កូឡា ទឹកក្រូចអាយស៍ IZE រសជាតិក្រូចឆ្មារ និងទឹកក្រូចអាយស៍ IZE រសជាតិផ្លែឈើចម្រុះ៕

To Top