អត្ថបទ

ទឹកក្រូចអាយស៍ IZE បង្កើតជម្រើសកំប៉ុងថ្មី ២៥០មីលីលីត្រ តម្លៃត្រឹមតែ១០០០រៀល

អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា ដើម្បីបំពេញតម្រូវការ និងផ្តល់ជាជម្រើសថ្មីបន្ថែមទៀត ដល់អតិថិជន ក្រុមហ៊ុនបានសម្រេច ផលិតទឹកក្រូចអាយស៍ IZE កូឡាកំប៉ុងថ្មី ចំណុះ២៥០មីលីលីត្រ ដែលមានតម្លៃ ត្រឹមតែ១០០០រៀលតែប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា ទឹកក្រូចអាយស៍ IZE កូឡាកំប៉ុងថ្មីមានរសជាតិឆ្ងាញ់ដដែល និងរូបរាងឡូយ កាលីប ដែលមានតម្លៃពិសេស និងមើលទៅទាក់ភ្នែក ស័ក្តិសមសម្រាប់យុវវ័យសម័យថ្មី។

មូលហេតុសំខាន់នៃការបង្កើត ជម្រើសកំប៉ុងថ្មី ចំណុះ២៥០មីលីលីត្រនេះ គឺដើម្បីផ្តល់ជាជម្រើសល្អបំផុត សម្រាប់អតិថិជនទូទៅជាវទៅ ទទួលភ្ញៀវក្នុងកម្មវិធីជួបជុំ ដូចជាពិធីមង្គលការ ខួបកំណើត ឡើងគេហដ្ឋាន និងពិធីជប់លៀងជាដើម។

ទឹកក្រូចអាយស៍ IZE កូឡាកំប៉ុងថ្មី ចំណុះ២៥០មីលីលីត្រ នឹងចាប់ផ្តើមលក់ នៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ ហើយអ្វីដែលកាន់តែរំភើប រីករាយទៀតនោះ ក្នុងអំឡុងពេល នៃការសម្ពោធកំប៉ុងថ្មីនេះ ក្រុមហ៊ុននឹងមានការផ្តល់ជូន កម្មវិធីប្រូម៉ូសិនពិសេស ដល់អតិថិជននៅទូទំាងប្រទេស។

ដើម្បីទទួលបានព័ត៌មានថ្មី អតិថិជន អាចតាមដានទំព័រហ៊្វេសប៊ុក ទឹកក្រូចអាយស៍ IZE តាមរយៈ https://www.facebook.com/izecolakhmerbeverages

គួរបញ្ជាក់ថា ទឹកក្រូចអាយស៍ IZE គឺជាផលិតផលដ៏ល្បី និងពេញនិយមជាខ្លាំង សម្រាប់យុវវ័យសម័យថ្មី ដែលមាន៣រសជាតិ រសជាតិកូឡា រសជាតិផ្លែឈើចម្រុះ និងរសជាតិក្រូចឆ្មារ វេចខ្ចប់ក្នុងដប និងកំប៉ុងយ៉ាងស្រស់ស្អាត និងឡូយ កាលីបជាខ្លាំង។ ពិសាទឹកក្រូចអាយស៍ IZE ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ សប្បាយរីករាយ និងឡូយ កាលីបគ្រប់ពេល៕
ទឹកក្រូចអាយស៍ IZE WHAT THE FUN!

To Top