អត្ថបទ

តោះៗចេញលេងផឹក IZE កំពុងទាក់ទាញ ចំណាប់អារម្មណ៍សិស្សសាលា នៅភ្នំពេញ

កម្មវិធី «តោះៗចេញលេងផឹកIZE» នាំមកជូនដោយទឹកក្រូចអាយស៍បាន និងកំពុងទាក់ទាញ ចំណាប់អារម្មណ៍សិស្សសាលា នៅរាជធានីភ្នំពេញជាខ្លាំង ជាមួយនឹងការបង្កើតសកម្មភាពសប្បាយៗ ជាច្រើន ពិសេសវត្តមាន KOL ល្បីៗដែលជាតារាក្នុងដួងចិត្ត របស់យុវវ័យសម័យថ្មី។

ទឹកក្រូចអាយស៍ ដែលជាម៉ាកផលិតផលដ៏ល្បី និងពេញនិយមសម្រាប់យុវវ័យ បានបង្កើតកម្មវិធីនេះឡើង ដើម្បីផ្តល់ការកម្សាន្ត ដល់សិស្សានុសិស្ស នៅពេលចេញលេង រៀងរាល់ម៉ោង ១០ព្រឹក និង២រសៀល តាមរយៈការប្រកួតថតរូប បញ្ចេញស្តាយឡូយកាលីបជាមួយ Yeti ដ៏សែនឃ្យូត ដើម្បីមានឱកាសឈ្នះរង្វាន់ និងការទិញទឹកក្រូចអាយស៍ ២ ដបអាចចូលរួមលេងហ្គេម បង្វិលកងយករង្វាន់ស្អាតៗភ្លាមៗពីទឹកក្រូច IZE ពិសេសជួបជាមួយ KOL ល្បីៗ Linda Vee និង Naro Vee ។

តារាល្បីទាំង២ដួងនេះ នឹងធ្វើដំណើរទៅសាលាមួយចំនួន ដើម្បីលេងហ្គេម និងថតរូបជាមួយហ្វ៊េនៗ បង្កើតភាពសប្បាយរីករាយ និងអនុស្សាវរីយ៍រួមគ្នាជាមួយមិត្តភក្តិ មុនពេលវិស្សមកាលធំ ចូលមកដល់នាពេលខាងមុខ។

កម្មវិធីពិសេសនេះ នឹងធ្វើឡើងនៅវិទ្យាល័យ បាក់ទូក វិទ្យាល័យ ស៊ីសុវត្ថិ វិទ្យាល័យ ជ្រោយចង្វារ វិទ្យាល័យព្រែកឯង វិទ្យាល័យ ទួលទំពូង វិទ្យាល័យ ទួលអំពិល និងវិទ្យាជាច្រើនទៀត ក្នុងរាជធានីភ្នំពេញសរុប ១៦ វិទ្យាល័យចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៥ ខែមិថុនា ។

ផ្ទាំងពាណិជ្ជកម្ម

ត្រឹមសប្តាហ៍ដំបូង កម្មវិធី«តោះៗចេញលេងផឹកIZE» បានទាក់ទាញចំណាប់អារម្មណ៍ សិស្សជាច្រើន។ ទស្សនាវីដេអូសង្ខេបសកម្មភាព នៃកម្មវិធីខាងក្រោម ដើម្បីដឹងកាន់តែច្បាស់ថា កម្មវិធីនេះ សប្បាយខ្លាំងកម្រិតណា។

ទឹកក្រូច IZE តែងផ្តល់ភាពសប្បាយរីករាយ និងអារម្មណ៍ឡូយកាលីបជានិច្ច ដល់យុវវ័យសម័យថ្មី។

ជួបគ្នានៅសាលាបន្ទាប់ ក្នុងកម្មវិធី«តោះៗចេញលេងផឹកIZE»។ តាមដានផេកទឹកក្រូចអាយស៍ IZE ដើម្បីទទួលបានព័ត៌មានថ្មីៗ។

https://www.facebook.com/izecolakhmerbeverages

To Top