អត្ថបទ

បុរី ព្រីនស៍ វ័ន ត្រូពិកា បើកលក់ គម្រោងផ្ទះជាច្រើនជម្រើស ប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃទំនើប

ភ្នំពេញ៖ ថ្លែងនៅក្នុងឱកាសនៃពិធីសម្ពោធ បើកលក់ជាផ្លូវការនូវ បុរី ព្រីនស៍ វ័ន ត្រូពិកា នៅល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅស្នាក់ការកណ្តាល ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Edward Lee នាយកប្រតិបត្តិក្រុមហ៊ុន ព្រីន៍ រៀល អ៊ីស្ទេត គ្រុប បានអោយដឹងថា ក្រុមហ៊ុន រៀល អ៊ីស្ទេតគ្រុប បានចាក់ឬសគល់ នៅក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ក្រោយបានចូលរួមអភិវឌ្ឍន៍ លើវិល័យជាច្រើន តាមរយៈការធ្វើអាជីវកម្ម ប្រកបដោយគុណភាពនានា និងតាមរយៈការចូលរួម ក្នុងសកម្មភាពអភិវឌ្ឍន៍នានា និងមានតួនាទីជាអ្នកចូលរួម ជំរុញការអភិវឌ្ឍនគរូបនីយកម្ម និងសំណង់ទំនើប នៅកម្ពុជាផងដែរ ដោយបច្ចុប្បន្ន ក្រុមហ៊ុន រៀល អ៊ីស្ទេតគ្រុប មានអាជីវកម្មគ្របដណ្ដប់ លើវិស័យនានា ដូចជាផ្សារទំនើប លំនៅឋាន និងតំបន់ទេសចរណ៍ជាដើម។

លោក Edward Lee បានបន្តទៀតថា បុរី Prince One Tropica គឺជាផ្នែកមួយនៃការផ្លាស់ប្តូររបត់ថ្មី នៃការរស់នៅផ្ទះបុរីរបស់អតិថិជន ដែលផ្ទះនីមួយៗ មានការខុសប្លែកពីបុរីផ្សេងៗទៀត ដោយផ្ទះរបស់បុរី ព្រីនស៍ វ័ន ត្រូពិកា មានបំពាក់ទៅដោយបច្ចេកវិទ្យាទំនើប ឆ្លាតវៃ (ការបញ្ជារប្រព័ន្ធប្រើប្រាស់ នៅក្នុងផ្ទះតាមរយៈ App ទូរស័ព្ទ) ប្រព័ន្ធកាំមេរ៉ាសុវត្តិភាព គ្រប់ច្រក ២៤ម៉ោង សួនច្បារ អាងហែលទឹក ដែលប្រើប្រាស់ទឹក មានសារធាតុរ៉ែជំនួយដល់សុខភាព ផ្សារទំនើប ជាមួយនិងការផ្តល់ជូន នៅសេវាកម្មផ្សេងៗជាច្រើនប្រភេទ ដើម្បីអោយអ្នករស់នៅ ប្រកបដោយភាពរីករាយ។

សំរាប់ជម្រើសនៃការបង់ប្រាក់ ក៏បានបង្កភាពងាយស្រួល សំរាប់អតិថិជនផងដែរ ដោយក្នុងនោះការបង់ប្រាក់ ត្រូវបានបែងចែកជា៣ជម្រើស ទី១ ការបង់ប្រាក់ទិញផ្តាច់ និងទទួលបានការបញ្ចុះតម្លៃ ៨% នៃតម្លៃផ្ទះ ទី២ ការបង់ប្រាក់ជាដំណាក់កាល និងមានការបញ្ចុះតម្លៃជូន ៤% នៃតម្លៃផ្ទះ និងទី៣ ការបង់រំលោះសុទ្ធ ជាមួយនិងកម្ចីពីធនាគារព្រីនស៍ និងមានការបញ្ចុះតម្លៃជូន២% នៃតម្លៃផ្ទះផងដែរ ។

ផ្ទាំងពាណិជ្ជកម្ម

គូសបញ្ជាក់ផងដែរថា បុរី ព្រីនស៍ វ័ន ត្រូពិកា មានទីតាំងតាមបណ្តោយមហាវិថី ហាន់ណូយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បុរីព្រីនស៍ វ័ន ត្រូពិកា មានទីតាំងនៅតំបន់ ដែលមានសក្កដានុពលខ្ពស់ ដែលសមស្របសំរាប់ការរស់នៅ បែបស៊ីវិល័យ ប្រកបដោយផាកសុខភាព ។ បុរី ព្រីនស៍ វ័ន ត្រូពិកា មានផ្ទះជាច្រើនជម្រើស ដូចជាផ្ទះអាជីវកម្ម លីងហាវស៍ វិឡាទោល វិឡាភ្លោះ និងឃ្វីនវីឡា ដែលក្នុងផ្ទះនីមួយៗ បានភ្ជាប់នៅប្រព័ន្ធផ្ទះឆ្លាតវៃ កាំមេរ៉ាសុវត្តិភាព តាមដងផ្លូវ ធានាបាននូវសុវត្តិភាព ការរស់នៅប្រកបដោយទំនុកចិត្ត និងសុវត្តិភាពជូនអតិថិជន ។

ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប រីកចម្រើននៅក្នុងប្រទេសកម្ពុជា ហើយក៏ជាសក្ខីភាព នៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់ទីក្រុងនៃប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុននាំមុខគេ ក្នុងវិស័យអចលនទ្រព្យ លំដាប់ខ្ពស់នៅកម្ពុជា និងជាក្រុមហ៊ុន អភិវឌ្ឍន៍អគារនិមិត្តសញ្ញាកណ្តាលទីក្រុង ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប មិនត្រឹមតែបានកសាងគម្រោងលំនៅឋាន ដែលមានគុណភាពជាច្រើនប៉ុណ្ណោះទេ ថែមទាំងបានចូលរួម កសាងទីក្រុងភ្នំពេញ ឲ្យកាន់តែល្អប្រសើរផងដែរ។
ចាប់តាំងពីការបង្កើតក្រុមហ៊ុននៅភ្នំពេញ រហូតក្លាយជាក្រុមហ៊ុនគំរូ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តែងតែប្រកាន់ខ្ជាប់ នូវទស្សនៈអាជីវកម្ម “កសាងជីវិតឲ្យកាន់តែប្រសើរ” ព្រមទាំងខិតខំផ្តល់ជូននូវស្នាដៃល្អៗជាច្រើន ដែលធ្វើឲ្យមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅកម្ពុជា៕

To Top