អត្ថបទ

សកម្មភាពថ្ងៃដំបូង នៃ CamboJob Career Fair 2022 មានក្រុមហ៊ុនល្បីៗរាប់រយចូលរួម

CamboJob Career Fair 2022 ជាពិព័រណ៍ការងារដ៏ធំជាងគេនៅឆ្នាំ២០២២ដែលរៀបចំឡើងមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃ២០-២១ ខែសីហា ឆ្នាំ២០២២ ដោយមានវត្តមានក្រុមហ៊ុនឯកជនល្បីៗជាង ១០០ ស្ថាប័នរង់ចាំសម្ភាសន៍អ្នកចូលរួម ដោយផ្ទាល់ និងជាឱកាសសម្រាប់សិស្ស និស្សិតដែលមិនទាន់បញ្ចប់ការសិក្សាបានស្វែងយល់ពីទីផ្សារការងារផងដែរ ។

ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ក្រុមហ៊ុន CamboJob បានអញ្ជើញវាគ្មិនល្បីៗមកចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនក្រោមប្រធានបទ”រៀនចប់ធ្វើអីគេ” ដែលធ្វើឡើងនៅថ្ងៃទី ២០ សីហា នាម៉ោង ២រសៀល និង“ការដណ្តើមការងារមនុស្សដោយមនុស្សយន្ត” ធ្វើឡើងនៅថ្ងៃទី ២១ សីហា នាម៉ោង ២រសៀល។

លើសពីនេះទៅទៀតអ្នកចូលរួមនឹងរីករាយជាមួយកម្មវិធីពិសេសៗជាច្រើនទៀតដូចជា ការបង្ហាញសមិទ្ធផលរបស់និស្សិតលើផ្នែកបច្ចេកវិទ្យា និងការប្រកួតប្រជែងមនុស្សយន្ត ដោយអ្នកចូលរួមអាចធ្វើការបោះឆ្នោតដើម្បីស្វែងរកអ្នកដែលទទួលបានជ័យលាភីឈ្នះរង្វាន់ផងដែរ។

កាន់តែរីករាយ និងរំភើបជាងនេះទៅទៀតនោះ អ្នកចូលរួមដែលបានទទួលការសម្ភាសន៍ពីព្រឹត្តិការណ៍នេះ នឹងទទួលបានឱកាសបង្វិលកងផ្សងយករង្វាន់ពីកម្មវិធី ដូចជាដបទឹក កែវទឹកដ៏ស្រស់ស្អាត សំបុត្រកុន កាបូបស្ពាយ ស្ពីកឃើ smart watch និងរង្វាន់ធំទូរស័ព្ទដៃទំនើបជាច្រើនគ្រឿងទៀតផង។

បន្ថែមពីនេះទៅទៀត អ្នកដែលចូលចិត្តថតរូបគឺអាចរីករាយជាមួយកន្លែងថតរូបស្អាតៗជាច្រើន និងគ្រាន់តែថតរូប ហើយ Check-In នៅក្នុងពិព័រណ៍ការងារនឹងមានឱកាសចាប់យករង្វាន់ផងដែរ។

ព្រឹត្តិការណ៍ដ៏ពិសេសនេះបង្កើតឡើងពិសេសសម្រាប់ សិស្ស និស្សិត និងបុគ្គលិកទាំងអស់ដើម្បីមានឱកាសស្វែងរកចំណេះដឹងថ្មីៗអំពីអាជីព ការងារ និងធ្វើបែបម៉េចទើបរីកចម្រើនទាំងក្នុងវិស័យការងារ។

ពិព័រណ៍ការងារនេះបើចូលរួមដោយសេរីនៅក្នុង ថ្ងៃ២០-២១ សីហា ២០២២នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ដើម្បីកុំឱ្យឱកាសការងារជាច្រើនរំលងផុតទៅ!

To Top