អត្ថបទ

រីករាយជាមួយការបើកសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៃរោងភាពយន្ដ Legend by IZE នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល

ភ្នំពេញ៖ រោងភាពយន្ដ Legend by IZE នឹងបើកទ្វារស្វាគមន៍អតិថិជនជាផ្លូវការ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី៣។ Legend by IZE គឺជារោងភាពយន្ដលំដាប់ថ្នាក់អន្ដរជាតិ ក្នុងប្រទេសកម្ពុជា ដែលជាកម្មសិទ្ធិរបស់ភេសជ្ជៈអាយស៍ នៃក្រុមហ៊ុន ខ្មែរប៊ែវើរីជីស។

Legend by IZE មានភាពច្នៃប្រឌិតយ៉ាងទំនើប ដែលបំពាក់ទៅដោយអេក្រង់កោង ឧបករណ៍ សំឡេង Atmos ៩.១ និងម៉ាស៊ីនបញ្ចាំងឡាស៊ែរ RGB ដែលមានពណ៌ និងពន្លឺច្បាស់ ល្អ ដែលជាបច្ចេកវិទ្យាទំនើប ចុងក្រោយគេបង្អស់ក្នុងប្រទេស។ ជាមួយគ្នានេះផងដែរ Legend by IZE នឹងជ្រើសរើសនូវខ្សែភាពយន្តហូលីវូដ អន្តរជាតិ និងភាពយន្តខ្មែរល្បីៗខ្នាតធំ យកមកចាក់បញ្ចាំង សម្រាប់ការកម្សាន្តដល់ទស្សនិកជន។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងឱកាសបើកសម្ភោធខាងមុខនេះ Legend by IZE ក៏មានផ្ដល់ជូននៅប្រូម៉ូសិនជាច្រើនដូចជា៖ ការផ្ដល់ជូននូវការចាក់បញ្ចាំង ភាពយន្តដោយឥតគិតថ្លៃ ការថែមជូនពោតលីង និងភេសជ្ជៈអាយស៍ ការទិញពោតលីង ១ ថែម ១។ ការផ្ដល់ជូនពិសេសនេះ មានរយៈពេលរហូតដល់ ១ សប្តាហ៍ ចាប់ពីថ្ងៃទី១៥ ដល់ ២១ មករា ២០២៣។ កុំភ្លេចណា! ណាត់មិត្តភ័ក្តិ និងក្រុមគ្រួសាររបស់អ្នក មកចូលរួមទស្សនាភាពយន្ដនៅ Legend by IZE ទាំងអស់គ្នា ។

គួរបញ្ជាក់ផងដែលថា Legend by IZE គឺជារោងភាពយន្ដ Legend សាខាទី១៣ ដែលនឹងបើកដំណើរការជាផ្លូវការ ក្នុងពេលខាងមុខនេះ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី៣។ មិនត្រឹមតែប៉ុណ្ណោះ ជីប ម៉ុល រីថែល ក៏បានបើករោងភាពយន្ដ Legend Premium ដ៏ប្រណិតខ្នាតធំចំនួន២ ដែលទីតាំងទី១មាននៅផ្សារទំនើប ជីប ម៉ុង ណូរូ ម៉ល ជាន់ទី៥ និងទីតាំងទី២ ស្ថិតនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ជាន់ទី៣។

ជីប ម៉ុង រីថែល គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានវិនិយោគទឹកប្រាក់ប្រមាណជាង ៥០០លានដុល្លារអាមេរិក ទៅក្នុងវិស័យលក់រាយ និងផ្សារទំនើបនៅកម្ពុជា។ បច្ចុប្បន្ន ជីប ម៉ុង រីថែល មានផ្សារទំនើបធំៗ ៥ កំពុងបើកដំណើរការ រួមមាន ជីប ម៉ុង ណូរ៉ូ ម៉ល, ជីប ម៉ុង បាក់ទូក សេនធើរ, ជីប ម៉ុង ៥៩៨ ម៉ល, ជីប ម៉ុង សែនសុខ ម៉ល, និងផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលទើបបើកសាកល្បង កាលពីថ្ងៃទី១២ ខែកញ្ញា ថ្មីៗនេះ។ ជីប ម៉ុង រីថែល ក៏នឹងគ្រោងពង្រីកខ្លួនបើកដំណើរការផ្សារទំនើបធំៗជាបន្តបន្ទាប់ រួមមាន ជីប ម៉ុង ថៅវើ, ជីប ម៉ុង 50M ម៉ល, ជីប ម៉ុង 60M ម៉ល, ជីប ម៉ុង 6A ម៉ល, ជីប ម៉ុង ម៉ល ហ្គ្រេនភ្នំពេញ ជាដើម ដើម្បីឈានមុខគេ ក្នុងឧស្សាហកម្មលក់រាយនៅកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក៖

  • https://www.facebook.com/profile.php?id=100088791987374&mibextid=LQQJ4d
    ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖
  • លេខទូរស័ព្ទ៖ 066 401 222
  • តេលេក្រាម៖ 066 401 222 (@AmKeolong)
  • អ៊ីមែល៖ keolong.am@chipmong.com
To Top