អត្ថបទ

ហួសចិត្ត! ប្រដាល់អត់ឈ្នះលុយ បែរឈ្នះម៉ូតូថ្មី១គ្រឿង តម្លៃរាប់ពាន់​ដុល្លារ

ភ្នំពេញ៖គិតៗទៅហួសចិត្តតែម្តងកីឡាករប្រដាល់គុនខ្មែរ តែទួតបានចូលរួមប្រកួតប្រដាល់ នៅខេត្តសៀមរាប ដោយលទ្ធផលស្មើគ្មាក៏ប៉ុន្តែកីឡាកររូបនេះ បែរជាឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី១គ្រឿង តម្លៃជាង៣ពាន់ដុល្លារ ត្រឡប់ទៅផ្ទះបង្កជាការភ្ញាក់ផ្អើលដល់ទស្សនិកជន ចូលរួមកម្មវិធីទាំងយប់តែម្តង។

ក្រោយពីប្រកួតបានលទ្ធផលស្មើគ្នា បងប្រុសរបស់កីឡាករ តែទួតបានបបួលគាត់និងមិត្តភក្តិ៧នាក់ទៀត ផឹកCambodia Beer ចំនួន៣០កំប៉ុងជុំគ្នាលេងៗសិន មុនត្រឡប់ផ្ទះវិញក៏ស្រាប់តែកីឡាករ តែទួតចាប់ប៉ះកំប៉ុងមានរង្វាន់ម៉ូតូ Honda Click ភ្លាមតែម្តងទៀត។ពិតជាដៃមានសំណាងមែន

ពេលឡើងសង្វៀនទទួលរង្វាន់កីឡាករ តែទួតបានសម្តែងអារម្មណ៍ សប្បាយរីករាយជាខ្លាំងដែលបានឈ្នះម៉ូតូ យ៉ាងស្រស់ស្អាតពី Cambodia Beer។គាត់ប្រាប់ពិធីករថា៖ បងខ្ញុំហៅទៅផឹក២ឬ៣កំប៉ុងមុនទៅភ្នំពេញវិញ ក៏ខ្ញុំគាស់ត្រូវរង្វាន់ម៉ូតូ។ រង្វាន់នេះខ្ញុំនឹងចែកគ្នាជាមួយបងខ្ញុំ។ ខ្ញុំនឹងទុកម៉ូតូជិះខ្លួនឯង ហើយឲ្យលុយខ្លះទៅបងខ្ញុំ។

ក្រៅពីកីឡាករតែទួតក៏មានទស្សនិកជន៣រូបទៀត ជួបសំណាងក្នុងថ្ងៃតែមួយនេះដែរ ដោយក្នុងនោះរួមមាន៖១)បងប្រុសយូ  ប៊ុនធឿនបានទិញCambodia Beer ១២កំប៉ុងត្រូវរង្វាន់ម៉ូតូ Honda Click ១គ្រឿង២បងប្រុសស៊ីនសំអូនបានទិញ Cambodia Beer អស់តែ១កំប៉ុងសោះត្រូវរង្វាន់ម៉ូតូ Honda Click ១គ្រឿងនិង៣បងប្រុសពៀតអាតបានទិញភេសជ្ជៈប៉ូវកម្លាំង WURKZ ចំនួន៦កំប៉ុង​ សម្រាប់ពិសាជុំគ្នា៧នាក់ពេលមើលប្រដាល់ក៏ស្រាប់គាស់ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី១គ្រឿងផងដែរ។

បុគ្គលសំណាងទាំង៤រូបនេះ បានឈ្នះរង្វាន់ម៉ូតូម្នាក់១គ្រឿងក្នុងព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសដែលនឹងធ្វើដំណើរចេញពីខេត្តមួយចូលខេត្តមួយ។

ចុងសប្តាហ៍នេះនៅថ្ងៃទី២២ និងទី២៣ខែមករាឆ្នាំ២០២៣ព្រឹតិ្តការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសនិងការប្រគំតន្រ្តីទេសចរណ៍Cambodia Brew the Beat Tour Concert នឹងធ្វើដំណើរទៅកាន់ខេត្តត្បូងឃ្មុំ។ បងប្អូនអ្នកខេត្តត្បូងឃ្មុំកុំភ្លេចធ្វើការស្វាគមន៍កីឡាករប្រដាល់ និងតារាចម្រៀងល្បីៗផងណា។ ចូលរួមទស្សនាដោយសេរី

To Top