ស្វាយរៀង៖ ក្នុងពិធីអ បអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២ មានគឿងញៀន៦ប្រភេទចំនួន២១,៣២០.៥៨ក្រាម ត្រូវបានដុតបំផ្លាញចោលដែល មានការចូលរួមពី លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងលោក ឧត្តមសេណីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន...
ម៉ូស្គូ៖ ទីក្រុងមូស្គូបានជូនដំណឹងពីទីក្រុងហ្សាការតា អំពីចេតនារបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំង២០ ឬហៅថា (G20) នៅក្នុងខែវិច្ឆិកា។ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទម្រង់នៃការចូលរួមរបស់លោកពូទីន នឹងអាស្រ័យលើស្ថានភាពពិភពលោក ដោយគិតគូរពីស្ថានភាពអនាម័យ និងរោគរាតត្បាតនៅក្នុង តំបន់អាស៊ីអាគ្នេយ៍។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov នឹងដឹកនាំគណៈប្រតិភូរុស្ស៊ីទៅចូល រួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ថា លោក ឌីមេទ្រី ម៉េវ៉េឌីវ (Dmitry Medvedev) អតីតប្រធានាធិបតីរុស្ស៊ី បានថ្លែងថា ការប៉ុនប៉ងរបស់បស្ចិមលោក ក្នុងការដាក់ ទណ្ឌកម្ម លើមហាអំណាចនុយក្លេអ៊ែរ ដូចជាប្រទេសរុស្ស៊ី សម្រាប់សង្រ្គាមនៅអ៊ុយក្រែន បានប្រថុយនឹង...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែល ពីការបង្កើនភាពតានតឹងនៅតំបន់ West Bank មុនដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ទៅកាន់តំបន់នៅថ្ងៃទី១៣ ខែកក្កដា។ ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកាន់កាប់អំណាចរបស់ អ៊ីស្រាអែល កំពុងទន្ទឹងរង់ចាំដំណើរ ទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីលោក បៃដិន ទៅកាន់តំបន់ ជាមួយនឹងការប្រតិបត្តិវាលបន្ថែមទៀត និងការកើនឡើងនៃការឈ្លានពានរបស់ខ្លួន...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍កាលពីថ្ងៃពុធថា កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានចាប់ខ្លួនឯកអគ្គរដ្ឋទូតរងអង់គ្លេស និងជនបរទេសផ្សេងទៀតពីសកម្មភាព “ចារកម្ម” ដូចជាការប្រមូលសំណាកដីនៅក្នុងតំបន់ហាមឃាត់។ របាយការណ៍បានឲ្យដឹងថា យោងតាមវីដេអូ ដែលចេញផ្សាយដោយអង្គការស៊ើបការណ៍សម្ងាត់ IRGC បានកំណត់អត្តសញ្ញាណអ្នកការទូតមួយចំនួននៃស្ថានទូតបរទេស រួមទាំងឯកអគ្គរដ្ឋទូតរងអង់គ្លេស ដែលបាន “ធ្វើចារកម្ម” ជំនួសឱ្យការបំពេញបេសកកម្មការទូតរបស់ពួកគេ។ របាយការណ៍បានឲ្យដឹងទៀតថា “ឯកអគ្គរដ្ឋទូតរងអង់គ្លេស បានទៅវាលខ្សាច់...
ភ្នំពេញ ៖ លោក ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ បានរៀបចំកាន់តែល្អប្រសើរឡើង ទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេស បើប្រៀបធ្រៀបនឹងការបោះឆ្នោតមុនៗ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ នាថ្ងៃទី៧...
នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ អនុសមាសភាគទី២.២ នៃគម្រោង SAAMBAT បានរៀប ចំសិក្ខាសាលាផ្សព្វផ្សាយ និងដាក់ដំណើរការជាផ្លូវការកម្មវិធីពន្លឿនអាជីវកម្មកសិកម្មឌីជីថលដែលកម្មវិធីនេះត្រូវបានរៀបចំឡើង នៅសណ្ឋាគារ Raffles Hotel Le Royal ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” តំណាងក្រុមការងាររបស់គម្រោង SAAMBAT។...
ថ្ងៃនេះ ទី៧ ខែកក្កដា ឆ្នាំ២០២២ គឺជាខួបលើកទី១៤នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ក្នុងនាមខ្ញុំជាជនជាតិខ្មែរ ខ្ញុំពិតជាមានមោទកភាព និងដឹងគុណយ៉ាងខ្លាំងចំពោះចក្ខុវិស័យដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះការអភិរក្សបេតិកភណ្ឌរបស់ប្រទេស រួមមានប្រាសាទព្រះវិហារ និងចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ ដែលកំពុងខិតខំថែរក្សាការពារគុណតម្លៃ និងយថាភាព ជាបូជនីយដ្ឋានប្រវត្តិសាស្ត្រដ៏លេចធ្លោមួយនៅកម្ពុជា។ ប្រាសាទព្រះវិហារត្រូវបានសាងសង់នៅលើប្លង់អ័ក្សប្រវែង៨០០ម៉ែត្រ តភ្ជាប់ដោយប្រព័ន្ធកម្រាលថ្ម និងជណ្ដើរ។ ប្រាសាទព្រះវិហារគឺជាស្នាដៃឯកដ៏អស្ចារ្យនៃសិល្បៈខ្មែរ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់ថា ឯកអគ្គរដ្ឋទូតប៉ាគីស្ថានថ្មី ប្រចាំកម្ពុជា នឹងបន្ដរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង និងជិតស្និទថែមទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតឥស្លាមប៉ាគីស្ថានថ្មី ប្រចាំកម្ពុជា នាថ្ងៃទី៦ ខែកក្កដា...
ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ថា មនុស្សរាប់ពាន់នាក់នៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសអូស្ត្រាលីបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេកាលពីថ្ងៃពុធនេះ ខណៈដែលភ្លៀងធ្លាក់យ៉ាងគំហុកនៅភាគខាងជើងបន្ទាប់ពីបានបង្កជាគ្រោះទឹកជំនន់នៅក្នុងទីក្រុងស៊ីដនី ដែលបានលិចទឹកដល់សហគមន៍ ផ្លូវថ្នល់ និងស្ពាន ។ អាជ្ញាធររដ្ឋ New South Wales បានចេញការប្រកាសអាសន្នទឹកជំនន់ថ្មីនៅភាគខាងជើងនៃទីក្រុងធំបំផុតរបស់ប្រទេសអូស្ត្រាលី ហើយបានព្រមានថា ការកើនឡើងទឹកទន្លេដោយសារទឹកភ្លៀងនៅតែបង្កគ្រោះថ្នាក់នៅក្នុងផ្នែកខ្លះនៃទីក្រុងស៊ីដនី បើទោះបីជាភ្លៀងធ្លាក់ក្នុងទីក្រុងនេះថយចុះក្តី...