ភ្នំពេញ-ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០៖ កម្មវិធីសប្បុរសធម៌ របស់ក្រុមហ៊ុន សាមសុង ក្រោមប្រធានបទ ‘Love & Care’ ត្រូវបានទទួលស្គាល់ថា ជាកម្មវិធីសង្គម ដែលល្អជាងគេ និងជាកម្មវិធី ដែលឈ្នះពានរង្វាន់មាស អាស៊ីប៉ាស៊ីហ្វិក SABRE ប្រចាំឆ្នាំ២០២០ [Asia-Pacific SABRE Awards...
ភីអិនអិន ស្ថានីយទូរទស្សន៍ លំដាប់ជួរមុខនៅកម្ពុជា ឈានមុខគេ ក្នុងការផលិតកម្មវិធីកម្សាន្ត កាន់តែទទួលបាន ការគាំទ្រខ្លាំងឡើងៗ ពីទស្សនិកជន ក៏ដូចជាអ្នកគាំទ្រ។ ដើម្បីជាចំណីចក្ខុបម្រើអារម្មណ៍ ទស្សនិកជន អោយកាន់តែសប្បាយរីករាយ ភីអិនអិន បានបង្កើតកម្មវិធី កម្សាន្តសប្បាយថ្មីសន្លាងមួយទៀត ដែលនឹងធ្វើឲ្យអ្នកតាមដាន ប្លែកភ្នែកជាមួយ នឹងហ្គេមដែលមិនធ្លាប់ បានជួបពីមុនមក។ «សមរភូមិសួនទឹក» គឺជាកម្មវិធីហ្គេមថ្មី ដែលបានបង្កើតឡើង...
ក្រុមហ៊ុន ក្លាឌីធែល កម្ពុជា (Klar Details Cambodia) សហការជាមួយ ក្រុមហ៊ុនហ្វតតេ (Forte), សេហ្វម៉ូធ័រ (Safe Motor), CamCar Collection, KAC Roadside, Auto Saver (Cambodia), BIZOL, Nextzett, និង...
លោកស្រី សុខ ណយ វ័យ៤១ឆ្នាំ បច្ចុប្បន្នជាកម្មករសំណង់ ស្នាក់នៅម្តុំជ្រោយចង្វារ បានគាស់ឈ្នះទឹកប្រាក់ ៥លានរៀល នាព្រលប់ថ្ងៃទី២៥ ខែកញ្ញា នាំឲ្យមាន ការភ្ញាក់ផ្អើល ជួយត្រេកអរពីអ្នកជុំវិញ។ ដំណើររឿងនៃការឈ្នះ របស់លោកស្រី ពិតជាមានការចាប់អារម្មណ៍ប្លែក។ លោកស្រីថា៖ « គិតទៅថ្ងៃឈ្នះនោះ ខ្ញុំផឹកតែមួយកំប៉ុងទេ ដែលកំប៉ុងនោះ គឺជាកំប៉ុងសល់ចុងក្រោយ...
ព្រៃវែង៖ JCI ភ្នំពេញ និង JCI Marina Singapore បានរៀបចំ នូវពិធីកាត់ខ្សែបូរណ៍ អបអរសាទរ ចំពោះសមទ្ធផល ដ៏ធំរបស់ខ្លួន ក្នុងឆ្នាំ២០១៩ ដោយបានគៀងគរ នូវថវិកា ពីសប្បុរជននានា ទាំងជាតិ និងអន្តរជាតិ រហូតសម្រេចបាន នូវអគារសិក្សា១ខ្នង មាន៣បន្ទប់ ជូនដល់សាលាបឋមសិក្សា...
ភ្នំពេញ៖ បច្ចុប្បន្ននេះ មានមុនស្សជាច្រើន បានចេញរកសុី ឬបើកអាជីវកម្ម ដោយខ្លួនឯងជាច្រើន ជាក់ស្តែងអាជីវកម្មបច្ចុប្បន្ន ត្រូវតាមទាន់ទៅនឹង សម័យកាល ដែលជាសម័យបច្ចេកវិទ្យា ក្នុងនោះវេបសាយ ជាចំនុចសំខាន់បំផុត សម្រាប់ដើម្បីណែនាំ ឲ្យគេស្គាល់អាជីវកម្ម។ វេបសាយមិនត្រឹមតែជួយ ឱ្យអាជីវកម្មរប់សយើង ផ្សព្វផ្សាយ និងលក់ផលិតផល និងសេវាកម្ម តែប៉ុណ្ណោះទេប៉ុន្តែវាជាចំនុចពិសេសសម្រាប់អតិថិជន មានទំនុកចិត្តនិងជឿជាក់ អំពីក្រុមហ៊ុន។ ក្រៅពីនោះ វេបសាយនឹងជួយអាជីវកម្ម របស់លោកអ្នកស្វែងរក អតិថិជនបន្ថែម បង្កើនប្រសិទ្ធភាព ផ្សព្វផ្សាយរបស់អ្នក សន្សំប្រាក់លើការបោះពុម្ព និងថ្លៃដើមចែកចាយ ផ្តល់ភាពងាយស្រួល សម្រាប់អតិថិជនថ្មី និងពង្រីកទីផ្សាររបស់អ្នក។ ដើម្បីចំណេញ និងដើរទាន់សម័យ បច្ចេកវិទ្យា មានត្រឹមតែ ៥០រៀល លុយខ្មែរ ក៏អាចរចនាវេបសាយ ឬគេហទំព័រដ៏ស្រស់ស្អាតបានជាមួយ ក្រុមហ៊ុន Netsoftex ការផ្តល់ជូននេះ សម្រាប់តែ ៥០ក្រុមហ៊ុនតែប៉ុណ្ណោះ ។ ថ្មីៗនេះ ក្រុមហ៊ុន Netsoftex បាន ដាក់ចេញ នូវប្រូមូសិនពិសេសរបស់ខ្លួន លើការផ្តល់ជូន ការរចនាវេបសាយ ឬគេហទំព័រត្រឹមតែ៥០រៀល លុយខ្មែរ តែប៉ុណ្ណោះ រួមជាមួយការ ការលើកកម្ពស់ នូវក្រដាសប្រាក់ ៥០រៀលលុយខ្មែរ និងបញ្ជាក់ថាក្រដាសប្រាក់៥០៛ នៅតែចរាចរណ៏នៅលើទីផ្សារ។ ក្រៅពីនេះ ក្រុមហ៊ុន Netsoftex ក៏មានផ្តល់ជូន នូវសេវាកម្ម បង្ហោះនិងការបង្កើត ពិសេសគឺ សរសេរគេហទំព័រ បង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យ លក់កម្មវិធី គ្រប់គ្រងការងារ និងផ្សារលក់អនឡាញ ជាដើម។ សម្រាប់ព័ត៌មានបន្ថែម ពីអាចទាក់ទង +855 (0) 77 268 016 / 10 761 164 ឬចូលទៅកាន់ ហ្វេសប៊ុក netsoftex ៕
ភ្នំពេញ៖ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២០ កម្មវិធីឈ្នះមួយម៉ឺនដុល្លារ រាល់ថ្ងៃ ដ៏កំពុងពេញនិយមបំផុត របស់ក្រុមហ៊ុន សែលកាត បានផ្តល់រង្វាន់ ដល់អតិថិជន មានសំណាងពីរនាក់ទៀតហើយ នៅក្នុងខែកញ្ញានេះ ដោយក្នុងនោះអតិថិជនម្នាក់ បានឈ្នះនូវរង្វាន់ ដែលមានទឹកប្រាក់ រហូតដល់ទៅ ១០០.០០០ ដុល្លារឯណោះ។ លោក ពិត...
ក្រុមហ៊ុនទ្រូម៉ាន់នី កំពុងផ្ដល់អត្ថប្រយោជន៍ចំនួន ៣ ប្រភេទ សម្រាប់ អតិថិជន ដែលប្រើប្រាស់ កម្មវិធី ទូរស័ព្ទចល័តរបស់ខ្លួន នៅក្នុងកម្មវិធីប្រូម៉ូសិន ដែលអត្ថប្រយោជន៍ ទាំងបីនោះរួមមាន ការទូទាត់ វិក្កយប័ត្រ ទឹក ភ្លើង និងសំរាម ដោយឥតគិតថ្លៃសេវា ការឈ្នះប្រាក់ត្រលប់មកវិញ និងឱកាសឈ្នះរង្វាន់ ទូរស័ព្ទ iPhone 11 ចំនួន ៤ គ្រឿង! កម្មវិធីប្រូម៉ូសិននេះ ចាប់ផ្ដើមពីថ្ងៃទី ០១ ដល់ថ្ងៃទី...
ភ្នំពេញ-១ ខែតុលា ឆ្នាំ២០២០៖ ដើម្បីជួយគាំទ្រ ដល់អាជីវកម្មទើបបង្កើតថ្មី និងអាជីវកម្មខ្នាតតូច និងមធ្យម នៅទូទាំង ប្រទេសកម្ពុជា Impact Hub Phnom Penh បានដាក់ដំណើរការ កម្មវិធីអប់រំថ្មីមួយ សម្រាប់សហគ្រិននៅកម្ពុជា ដែលកម្មវិធីនេះ បានទទួលជំនួយ ពីមូលនិធិ ទឹកប្រាក់ចំនួន ១លានដុល្លារ របស់ក្រុមហ៊ុន Smart Axiata ដើម្បីប្រឆាំង កូវីដ១៩។ កម្មវិធីថ្នាក់សិក្សាអនឡាញនេះ មានគោលបំណងជួយ ដល់សហគ្រិននៅកម្ពុជា ដើម្បីជំនះបញ្ហា ដែលបង្កឡើង ដោយជំងឺរាតត្បាតសកល កូវីដ១៩។ កម្មវិធីនេះបង្កើតឡើង ជាពិសេស សម្រាប់អ្នកដឹកនាំ អាជីវកម្មខ្នាតតូច និងមធ្យម ដែលត្រូវការ ដំណោះស្រាយ ដើម្បីជួយឲ្យអាជីវកម្ម របស់ពួកគេប្រសើរឡើង និងបង្កើតក្រុមហ៊ុន ដែលធន់នឹងគ្រោះមហន្តរាយផ្សេងៗ។ អំឡុងពេល នៃកម្មវិធីសិក្សា អ្នកចូលរួមនឹងរៀនសូត្រ អំពីរបៀបវាយតម្លៃ នៃប្រតិបត្ដិការអាជីវកម្ម នាពេលបច្ចុប្បន្ន របស់ពួកគេដើម្បីសម្របខ្លួន ទៅនឹងការផ្លាស់ប្តូរនៃកាលៈទេសៈ ដោយរៀបចំគម្រោង និងអនុវត្តផែនការថ្មី។ តាមរយៈកម្មវិធីនេះ សហគ្រិនក៏នឹងរៀន អំពីវិធីផ្សេងៗ ដើម្បីទទួលបាន មូលនិធិជំនួយបន្ថែម ការប្រាស្រ័យទាក់ទង ជាមួយអតិថិជន និងវិធីកែលម្អផែនការ ហិរញ្ញវត្ថុរបស់ពួកគេឡើងវិញ ឲ្យសាកសម នឹងទីផ្សារបច្ចុប្បន្ន។ ថ្នាក់រៀនតាមអនឡាញ នឹងមាននៅលើ គេហទំព័ររបស់ Impact Hub ហើយសហគ្រិន អាចចូលមើលខ្លឹមសារ មេរៀនបានគ្រប់ពេល ដោយឲ្យគិតថ្លៃ។ កញ្ញា Olivia Hough នាយកគ្រប់គ្រងរបស់ Impact Hub Phnom Penh មានប្រសាសន៍ថា៖ «គោលដៅនៃកម្មវវិធីពង្រឹងអាជីវកម្ម សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមគឺ ដើម្បីនាំយកចំណេះដឹង ដល់សហគ្រិន នៅទូទាំងប្រទេសកម្ពុជា និងជួយពួកគេបង្កើតអាជីវកម្ម ប្រកបដោយនិរន្តរភាព និងភាពធន់ ដែលអាចជំនះវិបតិ្ត ដូចជាជំងឺរាតត្បាត សកលកូវីដ១៩។» ម្ចាស់អាជីវកម្មទាំងអស់ នឹងអាចចូលមើល វគ្គសិក្សាតាមអនឡាញ ផ្សេងៗគ្នា និងចូលរួមក្នុងការសន្ទនា តាមអនឡាញប្រចាំខែ ជាមួយសហគ្រិន ដទៃទៀតផងដែរ។ ពួកគេក៏អាច ចូលមើលវីដេអូ ប្រភពឯកសារ ករណីសិក្សាដែលមកពី ជុំវិញពិភពលោក និងធ្វើកិច្ចការលំហាត់ ផ្សេងទៀតផងដែរ។ ថ្នាក់រៀនតាមអនឡាញ នឹងចំណាយពេលប្រហែល ១០ ម៉ោង ដើម្បីបញ្ចប់ ហើយអ្នកចូលរួម ដែលទទួលបាន ជោគជ័យទាំងអស់ នឹងទទួលបាន វិញ្ញាបនប័ត្រ នៅចុងបញ្ចប់ នៃវគ្គសិក្សា។ ...
ព្រះសីហនុ៖ ក្រោយសិស្សានុសិស្សចូលរៀនវិញ ថ្មីនេះលោកឧកញ៉ា ទៀ វិចិត្រ និងគ្រួសារ បានឧបត្ថម្ភ កាតាបសម្រាក់ដាក់សម្ភារៈសិក្សា ដល់សិស្សានុសិស្ស នៅសាលារៀនមួយចំនួន ដូចជានៅសាលារៀន កោះរុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ និងមួយកន្លែងទៀត នៅសាលារៀនក្នុងភូមិ ព្រៃត្បេះ ឃុំពែ្រកពោធិ៍ ។ ឆ្លៀតក្នុងឱកាសនេះ លោកឧកញ៉ា ទៀ...