តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការវាយប្រហារ តាមអាកាសដ៏ប្រល័យរបស់អ៊ីស្រាអែល ទៅលើជំរុំជនភៀសខ្លួន Bureij នៅតំបន់ហ្គាហ្សាស្ទ្រីប ។ លោក Kanaani បានសរសេរនៅក្នុងសារបង្ហោះនៅលើ X ឲ្យដឹងថា “ការបំផ្លិចបំផ្លាញជំរំជនភៀសខ្លួន Bureij នៅកណ្តាលហ្គាហ្សា ជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែល បានបង្ហាញយ៉ាងច្បាស់ពីជម្រៅនៃឧក្រិដ្ឋកម្ម និងការសម្លាប់”...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួច នៅមុខព្រះបរមរាជវាំងចំនួន ៣ថ្ងៃ ក្នុងឱកាសរៀបចំខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣។ ពិធីអុជកាំជ្រួច នៅមុខព្រះបរមរាជវាំងចំនួន៣ថ្ងៃ គឺនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩យប់ , ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩យប់, ថ្ងៃទី១១...
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ស្អែកនេះ នឹងយាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងអញ្ជើញដង្ហែព្រះអង្គផងដែរ ។ សូមរំលឹកថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញ...
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងថា សកម្មភាពរបស់ជនមានពិការភាព ដែលបាននិងកំពុងច្រៀង លក់ដូរ និងធ្វើសកម្មភាពផ្សេងៗ នៅតាមទីសាធារណៈ គឺជាសិទ្ធិរបស់ពួកគេ តែទង្វើបែបនេះ បានធ្វើឲ្យរាជរដ្ឋាភិបាលមានការព្រួយបារម្ភជាខ្លាំង ។ ជាមួយនឹងការព្រួយបារម្ភរបស់រាជរដ្ឋាភិបាលនេះ បើតាមឯម ច័ន្ទមករា ក៏បានផ្តល់ដំណោះស្រាយដល់ពួកគាត់ផងដែរ...
វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិន មានកិច្ចព្រមព្រៀងជាមូលដ្ឋានមួយ ក្នុងការរៀបចំកិច្ចប្រជុំកំពូលនៅចុងខែនេះ រវាងប្រធានាធិបតីនៃប្រទេសទាំងពីរ ខណៈពេលដែលកំពុងស្វែងរកការធានាថា មិនមានការភ័ន្តច្រឡំអំពីផែនការ ជាមួយទីក្រុងប៉េកាំង។ លោកស្រី Emilie Simons អនុលេខាផ្នែកសារព័ត៌មានរបស់សេតវិមានបានឲ្យដឹងថា “ខ្ញុំមិនចង់ទៅមុនកន្លែង ដែលយើងស្ថិតនៅក្នុង ដំណើរការរៀបចំផែនការភស្តុភារទេ ប៉ុន្តែយើងបានយល់ព្រមលើកិច្ចប្រជុំជាគោលការណ៍” យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីដាក់ផែនការទាំងនោះរួមគ្នា”។ ក្នុងការនិយាយទៅកាន់ អ្នកសារព័ត៌មាននៅលើយន្តហោះ...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣ថា ការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែលបានវាយប្រហារ ទៅលើជំរុំជនភៀសខ្លួនដែលមានពលរដ្ឋច្រើន រស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ចំនួន៥០នាក់ និងមេបញ្ជាការក្រុមហាម៉ាស់ម្នាក់ ហើយក្រុមគ្រូពេទ្យបានតស៊ូ ដើម្បីព្យាបាលអ្នករបួស នៅក្នុងរង្វង់ដែលស្បៀងអាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់មូលដ្ឋានកំពុងខ្វះខាតផងដែរ ។ អ៊ីស្រាអ៊ែល បានឲ្យដឹងនៅថ្ងៃពុធនេះថា យោធាចំនួន៩នាក់...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣ថា ខាងសេតវិមានបានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន ត្រូវបានគេរំពឹងថា នឹងជួបជាមួយមេដឹកនាំចិន លោក ហ្ស៊ី ជិនពីង នៅក្រៅកិច្ចប្រជុំកំពូលនៅ សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) នៅក្នុងខែវិច្ឆិកានេះ សម្រាប់កិច្ចពិភាក្សា “ស្ថាបនា”...
បរទេស៖ អាជ្ញាធរបារាំងបាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលិសបារាំងបានបាញ់សម្លាប់ ស្ត្រីម្នាក់ដែលសង្ស័យថា បានគំរាមបំផ្ទុះគ្រឿងផ្ទុះនៅលើ រថភ្លើងក្នុងទីក្រុងប៉ារីស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ការិយាល័យអយ្យការក្រុងប៉ារីស បាននិយាយថា ស្ត្រីរូបនេះបានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរងការបាញ់ប្រហារមួយគ្រាប់ ហើយជនសង្ស័យត្រូវបានបញ្ជូន ទៅមន្ទីរពេទ្យក្នុងតំបន់ ដើម្បីព្យាបាលបន្ទាន់។ យោងតាមមន្ត្រីបាននិយាយថា ស្ត្រីដែលត្រូវបានគេរាយការណ៍ថា គឺ...
បរទេស៖ គណៈរដ្ឋមន្ត្រីរបស់ថៃ បានផ្តល់ភ្លើងខៀវដល់គោលនយោបាយ លើកលែងទិដ្ឋាការសម្រាប់ ភ្ញៀវទេសចរមកពីប្រទេសឥណ្ឌា និងកោះតៃវ៉ាន់ក្នុងការស្នាក់ នៅក្នុងព្រះរាជាណាចក្ររយៈពេល ៣០ថ្ងៃ ក្នុងគោលបំណងដើម្បីទាក់ទាញ ប្រាក់ចំណូលបន្ថែមទៀត នៅពេលដែលរដូវកាលទេសចរណ៍ខ្ពស់ ខិតជិតមកដល់។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញ នាយករដ្ឋមន្ត្រីថៃ លោក...
កាលពីថ្ងៃទី៣០ ខែតុលា នៅក្នុងកិច្ចប្រជុំបន្ទាន់ជាសាធារណៈស្តីពីការប៉ះទង្គិច រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល នៃក្រុមប្រឹក្សាសន្តិសុខ លោក Zhang Jun តំណាងប្រទេសចិនប្រចាំជាអចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិបានឆ្លើយតបតវិញ ចំពោះការចោទប្រកាន់ដោយគ្មានហេតុផល របស់តំណាងសហរដ្ឋអាមេរិក ក្នុងសុន្ទរកថារបស់ខ្លួនដោយបានលើកឡើងថា ប្រទេសចិនមិនស្ពាយកំហុសជំនួសគេ ក្នុងរឿងស្ថានការណ៍នៅតំបន់ហ្កាហ្សា នាពេលបច្ចុប្បន្ននោះទេ ។ លោក Zhang Jun បានថ្លែងថា តំណាងអាមេរិកបានចោទប្រកាន់...