បន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរ ដែលត្រូវបានគេដឹងថា មួយចំនួនជាពលករ និងមួយចំនួនជាអាជីវករ ដែលជាប់គាំងនៅលើដីថៃអស់ជាច្រើនថ្ងៃ នៅវេលាម៉ោង៧៖១៥នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានអាជ្ញាធរកម្ពុជា ថៃ សម្រួលគ្នាបើកច្រកអន្តរជាតិប៉ោយប៉ែត ឲ្យឆ្លងដែនចូលមកកាន់ស្រុកកំណើតរៀងៗខ្លួនហើយ។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំងនោះ ខ្លះជាពលករ ខ្លះជាអាជីវករលក់ដូរនៅផ្សាររោងគ្លឿង...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសថា គិតត្រឹមថ្ងៃ៩ ធ្នូនេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា-ថៃចំនួន៦ខេត្តត្រូវបានបិទទ្វារទាំងស្រុង ។ ជាមួយនឹងការបិទទ្វារសាលាសរុបចំនួន៦៣៥សាលានេះ ក៏បានធ្វើឲ្យប៉ះពាល់គ្រូបង្រៀនចំនួន៥៤៤១នាក់ និងសិស្ស១៦៣៥២៨នាក់៕
ភ្នំពេញ ៖ ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ភូមិជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅម៉ោង៩ព្រឹកថ្ងៃ១០ ធ្នូ ។ នៅម៉ោង៩និង១នាទី យោធាថៃបានប្រើប្រាស់កាំភ្លើងធំចំនួន១គ្រាប់ផ្លោងចូលចំណុចភូមិសាស្ត្រជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ , ម៉ោង៩និង៨នាទី យោធាថៃបានប្រើប្រាស់កាំភ្លើង DK ចំនួន២គ្រាប់...
ភ្នំពេញ ៖ ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ គិតត្រឹមម៉ោង ១០និង១៣នាទី។ នៅវេលាម៉ោង ៨និង៥៥នាទី យោធាថៃចាប់ផ្តើមវាយសម្រុកខ្លាំងនៅបុស្សស្បូវ-ជាំតែ។នៅវេលាម៉ោង ៩និង៤០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទទម្លាក់គ្រាប់បែកជាច្រើនគ្រឿងហោះចូលគ្រប់គោលដៅ ចាប់បីមុំបី,...
ភ្នំពេញ ៖ អ្នកនាំពាក្យការពារជាតិលោកស្រី ម៉ាលី សុជាតា បានថ្លែងថា នៅវេលាម៉ោង ១០និង១៣នាទី យោធាថៃបានវាយសម្រុកខ្លាំងនៅតំបន់អានសេះ។ លោកស្រីគូសបញ្ជាក់ផងដែរថា ទោះបីជាយោធាថៃសម្រុកបាញ់ក៏ដោយ ប៉ុន្តែកងកម្លាំងកម្ពុជាបាននិងកំពុងប្រយុទ្ធតតាំងជាមួយសត្រូវឈ្លាពាន និងឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា៕
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានធ្វើសកម្មភាព និងបើកការបាញ់ប្រហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ៖
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្ដីណែនាំពីវិធានការជួយសម្រាលបន្ទុក ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ឆ្លើយតបនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រាលបន្ទុកដល់យោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិ ប្រយុទ្ធ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា...
សម្ដេចតេជោ ៖ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទរបស់យើង ត្រូវវាយគ្រប់ចំណុច ដែលខ្មាំងវាយចូល បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ ប្រកាសថា នឹងប្រើកម្លាំងវាយយក ១១ចំណុច បារាំងជឿថា មាគ៌ាតែមួយគត់ ដោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ គឺតាមរយៈកិច្ចសន្ទនា ក្រសួងការពារជាតិកម្ពុជា ៖ យោធាថៃ បានបើកការបាញ់ប្រហារ ដោយមិនរើសគោលដៅ ក្នុងស្រុកវាលវែង គ្រឹះស្ថានសិក្សា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទបានបង្ហាញកញ្ចប់ជំនួយចំនួន ១២ពាន់លានដុល្លារអាមេរិកដល់កសិករដែលរងផលប៉ះពាល់យ៉ាងខ្លាំង ដោយគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក។ កញ្ចប់ជំនួយដែលទន្ទឹងរង់ចាំជាយូរមកហើយរួមមានរហូតដល់ទៅ ១១ពាន់លានដុល្លារអាមេរិកក្នុងការបង់ប្រាក់ម្តងដល់កសិករដំណាំក្រោមកម្មវិធី Farmer Bridge Assistance (FBA) ដែលដំណើរការដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក ខណៈដែលសមតុល្យដែលនៅសល់នឹងសម្រាប់កសិករដែលមិនត្រូវបានគ្របដណ្តប់ដោយ FBA ។ គួរឲ្យដឹងដែរថានាយកដ្ឋាននេះត្រូវបានគេរំពឹងថា នឹងប្រកាសអត្រាការប្រាក់នៅចុងខែធ្នូ និងចែកចាយប្រាក់នៅចុងខែកុម្ភៈ ឆ្នាំ២០២៦នេះបើយោងតាមលោករដ្ឋមន្ត្រីក្រសួងកសិកម្ម Brooke Rollins ។...
បរទេស៖ ប្រទេសវៀតណាមបាននាំចេញម្រេចប្រហែល ២២៥.០០០ តោនគិតត្រឹមចុងខែវិច្ឆិកា ដោយទទួលបានប្រាក់ចំណូលជាង ១,៥ ពាន់លានដុល្លារអាមេរិក។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា បើទោះបីជាទំហំនាំចេញបានធ្លាក់ចុះ 4.4% ធៀបនឹងឆ្នាំមុនក៏ដោយ ចំណូលបានកើនឡើង 24.4% ដោយសារតម្រូវការប្រសើរឡើង និងតម្លៃនាំចេញខ្ពស់ជាបន្តបន្ទាប់ នេះបើយោងតាមសមាគមម្រេច...