ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសចិនគាំទ្រកម្ពុជា យ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ រួមទាំងតែងតែជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍន៍របស់កម្ពុជា។ នេះបើតាមការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូត នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៨ តុលានវ៕
មណ្ឌលគិរី: មណ្ឌលគិរី ភ្នំពេញ និងមានផ្លូវល្បឿនលឿន មកកាន់តំបន់ភូមិភាគឦសាន នៅពេលដ៏ឆាប់ខាងមុខនេះ នេះបើផ្អែកតាមគណនីផ្លូវការរបស់លោកថង សាវុន អភិបាលខេត្តមណ្ឌលគិរីបង្ហោះមុននេះ។ ក្រោយការបង្ហោះ ដំណឹងនេះត្រូវបានសាទរជាខ្លាំងពីមហាជន ជាពិសេសបងប្អូនរស់នៅក្នុងខេត្តផ្ទាល់ ដោយទន្ទឹងរង់ចាំនូវសមិទ្ឋផលដ៏អស្ចារ្យជាប្រវត្តិសាស្ត្រនេះ៕ ដោយៈចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិលប្រភពៈSavon Thang
មូស្គូ៖ អាជ្ញាធររុស្ស៊ីបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកប្រយុទ្ធរបស់អ៊ុយក្រែនមួយគ្រឿង បានព្យាយាមវាយប្រហាររោងចក្រថាមពលនុយក្លេអ៊ែរ Novovoronezh ពេញមួយយប់ ប៉ុន្តែត្រូវបានបំផ្លាញមុនពេលបង្កការខូចខាតណាមួយ។ ប្រតិបត្តិកររោងចក្រ Rosenergoatom បានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកត្រូវបានបាញ់ទម្លាក់ដោយការការពារបច្ចេកទេសនៅជិតទីតាំង ក្នុងតំបន់ Voronezh ហើយបានបំផ្ទុះបន្ទាប់ពីបុកប៉មត្រជាក់នៃ Unit 6 ដែលនៅតែដំណើរការ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្រុមហ៊ុនថាមពលនុយក្លេអ៊ែររបស់រដ្ឋបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មិនមានការខូចខាតរចនាសម្ព័ន្ធឬរបួសនោះទេ” ដោយបន្ថែមថា ប្រព័ន្ធសុវត្ថិភាពរបស់រោងចក្រ...
បាត់ដំបង៖ អ្នកសមគំនិតលួចលាក់រក្សាទុកផលនៃអំពើចោរកម្មករណីលួចកាច់សោកម៉ូតូ០២នាក់ទៀតត្រូវបានសមត្ថកិច្ចនគរបាលស្រុកគាស់ក្រឡ និងស្រុកមោងឫស្សីសហការគ្នានាំខ្លួនបន្ទាប់ពីសមត្ថកិច្ចព្យាយាមស្រាវជ្រាវក្នុង ករណីនេះដោយស្ងៀមស្ងាត់ ក្នុងអំឡុងរយៈ ពេលប្រមាណ០៣សប្តាហ៍កន្លងមក។ កិច្ចប្រតិបត្តិការដ៏ស្ងៀមស្ងាត់មួយនេះ ផ្តើមឡើងដោយការចង្អុលដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងស្របតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្តមនាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកអធិការនគរបាលស្រុកគាស់ក្រឡ អនុសេនីយ៍ឯក ចាន់ ថានូ...
ពោធិ៍សាត់÷នៅថ្ងៃទី ៨ ខែ តុលា ឆ្នាំ២០២៥ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ រួមនឹងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ទៅចែកជូនបងប្អូនកសិករភូមិគំរូចំនួន ១០ គ្រួសារ នៅភូមិស្រែល្វា ឃុំត្រពាំងជង(៥គ្រួសារ) និងភូមិកំពង់ក្តី ឃុំរំលេច...
បរទេស៖ លោក Anutin នាយករដ្ឋមន្រ្តីថៃ បានពិនិត្យសំណើរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក្នុងការសម្រុះសម្រួលជម្លោះថៃ-កម្ពុជា ដោយនិយាយថា ប្រសិនបើអ្នកពីចម្ងាយ (អាមេរិក) អាចបញ្ចុះបញ្ចូលពួកគេ (កម្ពុជា) ឱ្យប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះ នោះប្រទេសថៃត្រៀមខ្លួនរួចជាស្រេចក្នុងការចរចា។ លោកថា ប៉ុន្តែភាគីជាប់កិច្ចសន្យាត្រូវតែគោរពតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើ។ ប្រទេសថៃគឺជាភាគីដែលត្រូវបានឈ្លានពាន និងវាយប្រហារមុនគេ ដែលប្រទេសថៃបានបញ្ជាក់យ៉ាងច្បាស់។ ប្រសិនបើយើងចង់ចរចា កិច្ចព្រមព្រៀងជាមូលដ្ឋាននោះ...
បរទេស៖ អាជ្ញាធរក្នុងតំបន់បាននិយាយនៅថ្ងៃពុធថា សេវាសង្គ្រោះបន្ទាន់របស់ប្រទសេអេស្ប៉ាញបានទាញយកសាកសពមនុស្ស ៤ នាក់ពីក្រោមគំនរបាក់បែកនៃអគារកម្ពស់ ៦ជាន់ដែលបានដួលរលំនៅកណ្តាលទីក្រុងម៉ាឌ្រីដ ខណៈពេលដែលអគារកំពុងត្រូវបានកែលម្អឱ្យទៅជាសណ្ឋាគារ។ យោងតាមសារព័ត៌មាន The News York Post ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា អភិបាលក្រុងលោក Jose Luis Almeida បានសរសេរនៅលើ X...
មណ្ឌលគិរី៖ អតីតព្រះរាជដំណាក់របស់ព្រះមហាវិរៈក្សត្រ ព្រះបាទនរោត្តមសីហនុ ដែលសេសសល់មកតាំងពីជំនាន់បង្កើតខេត្តមណ្ឌលគិរីដំបូងនោះ ពេលនេះត្រូវបានក្រសួងនិងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តមណ្ឌលគិរី រៀបចំនិងចេញវិញ្ញាបនបត្ររួចរាល់នាដើមខែតុលាឆ្នាំ២០២៥នេះ។ ព្រះរាជទ្រព្យនេះមានទំហំ៥២,០៧៨ម៉ែត្រការ៉េ ស្ថិតនៅជិតទឹកជ្រោះដំណាក់ស្តេច ក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ និងប្រគល់ទៅក្រសួងព្រះបរមរាជវាំង កាលពីសប្តាហ៍ដំបូងខែតុលា ឆ្នាំ២០២៥។ លោក លឹម ចាន់សូភី ប្រធានមន្ទីរដែនដីបានឲ្យដឹងថា ដីនេះជាប្រភេទព្រះរាជទ្រព្យតែមួយគត់នៅក្នុងខេត្តមណ្ឌលគិរី ដែលមានតម្លៃប្រវត្តិសាស្ត្រខ្ពស់ ដោយសារត្រូវបានប្រើជាព្រះរាជដំណាក់របស់សម្ដេចព្រះនរោត្តម សីហនុ...
បរទេស៖ រដ្ឋ Illinois និងទីក្រុង Chicago របស់អាមេរិក កាលពីថ្ងៃចន្ទ បានប្តឹងប្រធានាធិបតី Donald Trump ដោយស្វែងរកការរារាំងការដាក់ពង្រាយកងទ័ពឆ្មាំជាតិសហព័ន្ធទៅកាន់ទីក្រុង Chicago ខណៈដែលកងទ័ពឆ្មាំជាតិរាប់រយនាក់មកពីរដ្ឋតិចសាស់ បានធ្វើដំណើរទៅកាន់ទីក្រុងធំបំផុតទីបីរបស់សហរដ្ឋអាមេរិកនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់មកលោក Trump...
បរទេស៖ កាសែត Hindustan Times បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌាកំពុងស្វែងរកទិញប្រព័ន្ធមីស៊ីលពីដីទៅអាកាសប្រភេទ S-400 ចំនួនប្រាំបន្ថែមទៀតពីប្រទេសរុស្ស៊ី។ មន្ត្រីក្រសួងការពារជាតិឥណ្ឌាកម្រិតខ្ពស់ គឺនឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីក្នុងសប្តាហ៍នេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កាសែតនេះបានសរសេរថា ទីក្រុងញូវដែលីកំពុងសម្លឹងមើលការផលិត S-400 រួមគ្នាជាមួយទីក្រុងម៉ូស្គូ ឬទិញប្រព័ន្ធការពារនេះទាំងស្រុង...