បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Naftali Bennett និងប្រធានទីភ្នាក់ងារស៊ើបការ សំងាត់ CIA លោក Willima Burns បានជួបជុំគ្នាកាលពីថ្ងៃពុធម្សិលមិញ ដើម្បីពិភាក្សាផ្តោតសំខាន់ទៅលើកិច្ចការងារមួយ ចំនួនសម្រាប់បណ្តាប្រទេសសម្ព័ន្ធមិត្ត និងក៏ដូចជាបញ្ហា នៃប្រទេសអ៊ីរ៉ង់ ជាសំខាន់ផងដែរ។ ការិយាល័យ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាល ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ។
បាងកក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ថា តម្រួតថៃ បានបាញ់ទឹក កាំភ្លើងគ្រាប់កៅស៊ូ និងឧស្ម័នបង្ហូរទឹកភ្នែក មកលើក្រុមអ្នកតវ៉ា នៅក្នុងក្រុងបាងកក រយៈពេល២ថ្ងៃគិតត្រឹមថ្ងៃពុធ ខណៈក្រុមបាតុករ បានប្រមូលផ្តុំគ្នា ប្រឆាំងនឹងរដ្ឋាភិបាល និងវិបត្តិវីរុសកូរ៉ូណា ។ ក្រុមអ្នកតវ៉ា...
ភ្នំពេញ ៖ លោក អ៊ូ ច័ន្ទរ័ត្ន មានបំណងសម្របសម្រួល និងគៀងគរគណបក្ស ទើបបង្កើតថ្មី ដែលចេញមកពីអតីតគណបក្ស សង្រ្គោះជាតិ មកជាបក្សតែមួយ ដើម្បីប្រកួតជាមួយគណបក្ស កាន់អំណាច តែក្នុងនាមអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឆ្លើយតបថា គម្រោងនេះ មិនបានធ្វើឲ្យបក្ស របស់លោកព្រួយបារម្ភអ្វីឡើយ...
ភ្នំពេញ៖រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៧នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៤៣នាក់ និងអ្នកស្លាប់ចំនួន ០១នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន១២៤នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ២៩នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើដល់រដ្ឋាភិបាលជប៉ុន បន្ដផ្តល់ជំនួយវ៉ាក់សាំង Astra Zeneca ក៏ដូចជា គាំទ្រ និងសម្របសម្រួលឲ្យកម្ពុជា អាចបញ្ជាទិញវ៉ាក់សាំង Astra Zeneca បន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Masahiro...
វ៉ាស៊ីនតោន ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក (CDC) បានចេញផ្សាយការ ព្យាករណ៍ជាក្រុម ដែលបង្ហាញពីការចូលមន្ទីរពេទ្យ និងការស្លាប់ របស់អ្នកជំងឺកូវីដ-១៩ របស់ប្រទេសនេះ ទំនងជាកើនឡើងក្នុងរយៈពេល ៤ សប្តាហ៍ខាងមុខនេះ ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ការព្យាករណ៍ជាក្រុម បានព្យាករណ៍ពីការស្លាប់ថ្មីចំនួន ៣,៣០០ ទៅ...
ភ្នំពេញ៖ អាជ្ញាធរខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេះសេចក្ដីសម្រេច បិទខ្ទប់ជាបណ្តោះអាសន្ន ទីតាំងចំនួន ០២កន្លែង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំង មានការពាក់ព័ន្ធនឹង ករណីអ្នកជំងឺកូវីដ-១៩ ។
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨៦នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន៧៤នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។ សូមបញ្ចាក់ថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៧៣៧នាក់ បានព្យាបាលជាសះស្បើយចំនួន៣៦៣៦នាក់ ស្លាប់៦៥នាក់ និង២០៣៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ...