ប៉េកាំង ៖ នៅពេលដែលប្រទេសចិន បង្ហាញពីការតាំងចិត្ត និងសមត្ថភាព ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី អ្នកនយោបាយប្រឆាំងចិន ដែលប្រើតៃវ៉ាន់ ដើម្បីទប់ប្រទេសចិន នឹងគ្មានអ្វីក្រៅតែពី “សត្វក្អែក ដែលព្យាយាមបញ្ឈប់រទេះ” ដូចសុភាសិតចិននោះទេ។
ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានទៅទស្សនាតំបន់តៃវ៉ាន់ របស់ប្រទេសចិន កាលពីដើមសប្តាហ៍នេះ ទោះបីជាមានការប្រឆាំង យ៉ាងខ្លាំងរបស់ចិនក៏ដោយ។ ការធ្វើដំណើរ របស់លោកស្រីត្រូវបានធ្វើឡើង ដើម្បីស្វែងរកផលប្រយោជន៍ នយោបាយផ្ទាល់ខ្លួន កសាងអ្វីដែលគេហៅថា “កេរ្តិ៍ដំណែលនយោបាយ” និងបង្វែរការចាប់អារម្មណ៍ ពីសាធារណជនពីរឿង អាស្រូវគ្រួសាររបស់លោកស្រី ។
វាក៏ជាបាតុកម្ម ចុងក្រោយ ដែលអ្នកនយោបាយ ប្រឆាំងចិន នៅអាមេរិក កំពុងប្រើតៃវ៉ាន់ ជាកូនអុក ដើម្បីទប់យុទ្ធសាស្ត្រចិន ។ ប្រជាជនចិន និងសហគមន៍អន្តរជាតិ បានឃើញពីចេតនា ដ៏អាក្រក់របស់លោកស្រី Pelosi និងអ្នកដទៃជាយូរយារណាស់មកហើយ ដែលនឹងត្រូវបំផ្លាញចោល។
ជាការឆ្លើយតបទៅនឹង ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ ប្រទេសចិន បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាប្រឆាំងនឹង សកម្មភាពផ្តាច់ខ្លួនរបស់ “ឯករាជ្យតៃវ៉ាន់” និងការជ្រៀតជ្រែកពីខាងក្រៅ។
ប្រទេសចិន បានប្រកាសកាលពីថ្ងៃសុក្រថា ការដាក់ទណ្ឌកម្មលើលោកស្រី Pelosi និងសមាជិកគ្រួសារភ្លាមៗ របស់លោកស្រី និងវិធានការណ៍ចំនួន៨ ផ្សេងទៀត។ កងទ័ពរំដោះប្រជាជនចិន បានរៀបចំសមយុទ្ធប្រយុទ្ធរួមគ្នា និងការហ្វឹកហ្វឺននៅក្នុងដែនទឹក និងដែនអាកាស ចេញពីកោះតៃវ៉ាន់។
ក្រឡេកទៅមើលមួយសតវត្សកន្លងមកនេះ ក្រោមការដឹកនាំ របស់បក្សកុម្មុយនិស្តចិន ចិនមិនបានគាំទ្រក្នុងការ ប្រឈមមុខនឹងការគៀបសង្កត់ និងការសម្លុតពីសំណាក់ មហាអំណាចបរទេស ហើយក៏មិនផ្តល់ការជ្រៀតជ្រែក ពីខាងក្រៅឡើយ ។
ការប៉ុនប៉ងណាមួយ ដើម្បីរារាំងការបង្រួបបង្រួមពេញលេញ របស់ប្រទេសចិន ការពន្យារពេល ឬ សូម្បីតែរារាំងដំណើរ ការប្រវត្តិសាស្ត្រ នៃការស្តារឡើងវិញ ដ៏អស្ចារ្យនៃប្រជាជាតិចិន នឹងធ្វើឱ្យប្រជាជនចិន កាន់តែមានសាមគ្គីភាព ។ សម្លឹងមើលទៅអនាគត ប្រទេសចិន នឹងដោះស្រាយរាល់ឧបសគ្គទាំងអស់ ដោយការតាំងចិត្ត ទំនុកចិត្ត និងការស៊ូទ្រាំបំផុត ៕
ប្រែសម្រួល ឈូក បូរ៉ា
