បរទេស ៖ ចក្រភពអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃសុក្រនេះថា ការបាញ់បង្ហោះផ្កាយរណបយោធាអ៊ីរ៉ង់ កាលពីដើមសប្ដាហ៍នេះ បង្កឲ្យមានក្តីព្រួយបារម្ភខ្លាំងក្លា និងជាការប្រកាន់ខ្ជាប់តាមសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ មន្ត្រីនាំពាក្យការិយាល័យបរទេសមួយរូប បាននិយាយប្រាប់យ៉ាងដូច្នេះថា “សេចក្តីរាយការណ៍ ដែលថា ប្រទេសអ៊ីរ៉ង់ទើបបានបាញ់បង្ហោះផ្កាយរណបមួយ ដោយប្រើប្រាស់បច្ចេកវិទ្យា មីស៊ីលផ្លោងនោះ គឺបង្កឲ្យមានក្តីព្រួយបារម្ភ ជាខ្លាំង និងជាការមិនប្រកាន់ខ្ជាប់...
ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) បានកំពុងឆ្លងរាលដាល យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសប៉ាពូ ញ៉ូហ្គីណេ (PNG) បន្ទាប់ពីបានកត់ត្រាផ្លូវការ នៅក្នុងប្រទេសនេះ កាលពីចុងខែមុន ។ កាសែតក្នុងស្រុកឈ្មោះ Post Courier បានរាយការណ៍នៅថ្ងៃសុក្រនេះថា មានសញ្ញាដែលបញ្ជាក់អំពីការផ្ទុះជំងឺ នៅតំបន់ភាគខាងត្បូងគឺខេត្ត...
បរទេស ៖ នៅថ្ងៃព្រហស្បតិ៍ទី២៣មេសានេះ រដ្ឋាភិបាលរុស្ស៊ី បានបង្ហើបឱ្យដឹងថា រថក្រោះចម្បាំង ប្រភេទ T-14 Armata ជាជំនាន់ថ្មីរបស់ខ្លួន ត្រូវបានដឹកជញ្ជូន ទៅដល់ប្រទេសស៊ីរី និងដើម្បីប្រើប្រាស់ ។ រថក្រោះ Armata ដែលម៉ូដេលជំនាន់ថ្មី ក្រោមការ រចនាពីរថក្រោះជំនាន់មុនArmata neHត្រូវបានគេបញ្ជូន ទៅឲ្យកងកំលាំងរុស្ស៊ី ដែលកំពុងមានវត្តមាន...
យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលអ៊ីស្រាអ៊ែល បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣០៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់១៤.៨០៣នាក់ ។ ក្រសួងក៏បានរាយការណ៍ឲ្យដឹងថា មានអ្នកស្លាប់បន្ថែមចំនួន០២នាក់ ដែលនាំឲ្យចំនួននៃអ្នកស្លាប់មានរហូតដល់១៩២នាក់ ។ គេបានដឹងថា ចំនួននៃអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ បានថយចុះពី១៤២ មកដល់ត្រឹម១៣៩នាក់ ក្នុងចំណោមអ្នកជំងឺ៤៣៣នាក់ ដែលជាអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ...
បរទេស៖ ដោយបង្ខំ ឱ្យធ្វើការកាត់បន្ថយ ថវិកាយោធាយ៉ាងច្រើន រដ្ឋាភិបាលទីក្រុងបាងកក របស់ថៃ កំពុងឈានទៅរកការ ផ្អាកកិច្ចព្រមព្រៀង សព្វាវុធមួយចំនួន រួមទាំងកងទ័ពជើងទឹក នៃកងទ័ពភូមិន្ទថៃ (RTN) ដែលរំពឹងថា នឹងទទួលបាននាវាមុជទឹក S26T ចំនួន ២ គ្រឿងបន្ថែមទៀត ពីទីក្រុងប៉េកាំង ផងដែរ។ យោងតាមសារព័ត៌មាន Sputnik...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា និងជាអគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញ ទទួលសម្ភារពេទ្យ ទប់ស្កាត់វីរុសកូវីដ១៩ ពីក្រសួងការពារប្រទេសចិន។...
ភ្នំពេញ ៖ សមាគមគ្រឹះស្ថានឧត្តមសិក្សា ដែលមានគ្រឹះស្ថានសិក្សាចំនួន១១៣ ជាសមាជិកនោះ បានអំពាវនាវ និងស្នើសុំដល់អាណាព្យាបាលរបស់សិស្ស ដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុដាក់ពាក្យស្នើសុំទៅសាលាដោយផ្ទាល់ ហើយជជែកគ្នាជាមួយសាលា ដើម្បីទទួលបានការបញ្ចុះតម្លៃ។
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា តុលាការព្រហ្មទណ្ឌអន្ដរជាតិ (Interntionl Criminal Court-ICC) បានជូនដំណឹង ស្ដីពី ការប្រកាសជ្រើសរើសមន្ដ្រី ទីប្រឹក្សា និងជំនួយការ នៃតុលាការ ICC នៅ ទីក្រុងឡាអេ ៕ ដោយ ៖ អេង ប៊ូឆេង...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានស្នើឲ្យ អាជ្ញាធរពាក់ព័ន្ធជួយតាមដានពិនិត្យ និងចាត់វិធានការ តាមច្បាប់ ទៅលើអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមណា ដែលធ្វើសកម្មភាពដោយ មិនមានច្បាប់ត្រឹមត្រូវ។ ថ្មីៗនេះ ក្រសួងបរិស្ថាន បានពិនិត្យឃើញថា មានអង្គការមិនមែនរដ្ឋាភិបាល និងសមាគម មួយចំនួន ដែលពុំបានចុះបញ្ជី ឬកិច្ចព្រមព្រៀងត្រឹមត្រូវតាមច្បាប់ បាននិងកំពុងធ្វើសកម្មភាព យ៉ាងអនាធិបតេយ្យ ក្នុងតំបន់ការពារធម្មជាតិ...
ហ្សាកាតា៖ មន្ត្រីក្រសួងដឹកជញ្ជូន បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងផ្អាកការហោះហើរក្នុងស្រុក និងអន្តរជាតិ ស្ទើរតែទាំងអស់ក្នុងគោលបំណង ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគឆ្លងវីរុសកូវីដ-១៩នេះ។ ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីប្រធានាធិបតី លោក ចូកូ វីដូដូ បានសម្រេចកាលពីដើមសប្តាហ៍នេះ ដើម្បីហាមឃាត់ប្រជាជន ពីការចាកចេញពីតំបន់ទីក្រុង ដើម្បីវិលត្រឡប់ទៅស្រុកកំណើត របស់ពួកគេវិញ សម្រាប់ថ្ងៃឈប់សម្រាកអ៊ីស្លាម Eid al-Fitr។...