ព័ត៌មានអន្តរជាតិ

ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានកំពុងឆ្លងរាលដាលខ្លាំង នៅក្នុងប្រទេសប៉ាពូ ញ៉ូហ្គីណេ

ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) បានកំពុងឆ្លងរាលដាល យ៉ាងឆាប់រហ័ស នៅក្នុងប្រទេសប៉ាពូ ញ៉ូហ្គីណេ (PNG) បន្ទាប់ពីបានកត់ត្រាផ្លូវការ នៅក្នុងប្រទេសនេះ កាលពីចុងខែមុន ។

កាសែតក្នុងស្រុកឈ្មោះ Post Courier បានរាយការណ៍នៅថ្ងៃសុក្រនេះថា មានសញ្ញាដែលបញ្ជាក់អំពីការផ្ទុះជំងឺ នៅតំបន់ភាគខាងត្បូងគឺខេត្ត Hela និងខេត្ត Enga ។

គួរបញ្ជាក់ថា ជំងឺនេះមិនបានបង្កផល ប៉ះពាល់ដល់មនុស្សនោះទេ ប៉ុន្តែ វាបង្កឲ្យសត្វជ្រូកជាច្រើនងាប់រង្គាល ដែលបង្កការរំខានដល់ វិស័យឧហ្សាកម្មសាច់ជ្រូក នៅក្នុងបណ្តាប្រទេស នៅតំបន់អាស៊ីអាគេ្នយ៏ នៅក្នុងខែមុនៗ ។

អាជ្ញាធរអធិការកិច្ច និងចត្តាឡីស័កកសិកម្មជាតិ (NAQIA) បានហាមឃាត់មិន ឲ្យមានការនាំចេញសត្វជ្រូក និងផលិតផលសាច់ជ្រូកពីខេត្តចំនួន៣ ដែលរងនូវផលប៉ះពាល់ ហើយកសិករក្នុងស្រុក បានអំពាវនាវសុំឲ្យចាត់វិធានការ ឲ្យខ្លាំងទៅលើបញ្ហានេះ ។

កសិករចិញ្ចឹមជ្រូកឈ្មោះ Jill Jackson បានប្រាប់ដល់កាសែត Post Courier ថា “យើងបាត់បង់ជ្រូកជារៀង រាល់ថ្ងៃប្រមាណពី១០ដល់២០ក្បាល នៅក្នុងភូមិនីមួយៗ គិតចាប់តាំងពីជំងឺ ត្រូវបានគេរកឃើញជាលើក ដំបូង” ៕ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top
×