ព័ត៌មានជាតិ

ក្រសួងការពារជាតិកម្ពុជា ទទួលសម្ភារពេទ្យ ទប់ស្កាត់ កូវីដ១៩ពីចិន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្ដេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា និងជាអគ្គនាយក អគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញ ទទួលសម្ភារពេទ្យ ទប់ស្កាត់វីរុសកូវីដ១៩ ពីក្រសួងការពារប្រទេសចិន។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រសួងការពារប្រទេសចិន បានប្រគល់សម្ភារពេទ្យ សម្រាប់ទប់ស្កាត់វីរុស កូវីដ១៩ ដល់ក្រសួងការពារជាតិកម្ពុជា ។ ដោយការប្រគល់ សម្ភារសម្រាប់ការពារ ទប់ស្កាត់វីរុស កូវីដ១៩ លើកទី១ មានប្រមាណជាង ២តោន ។

គួររំលឹកថា កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលចិន បានបញ្ជួនក្រុមអ្នកជំនាញ វេជ្ជសាស្ត្រ ប្រឆាំងជំងឺកូវីដ១៩ចំនួន៧រូប រួមជាមួយឧបករណ៍ សម្ភារពេទ្យមួយចំនួនទៀត ដល់កម្ពុជាផងដែរ ៕ ដោយ៖ធី លីថូ

To Top