ព័ត៌មានអន្តរជាតិ

អង់គ្លេស ៖ ការបាញ់បង្ហោះ ផ្កាយរបណយោធាអ៊ីរ៉ង់ បង្កឲ្យមានក្តី ព្រួយបារម្ភខ្លំាងក្លា

បរទេស ៖ ចក្រភពអង់គ្លេស តាមសេចក្តីរាយការណ៍ បាននិយាយ នៅថ្ងៃសុក្រនេះថា ការបាញ់បង្ហោះផ្កាយរណបយោធាអ៊ីរ៉ង់ កាលពីដើមសប្ដាហ៍នេះ បង្កឲ្យមានក្តីព្រួយបារម្ភខ្លាំងក្លា និងជាការប្រកាន់ខ្ជាប់តាមសេចក្តី សម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

មន្ត្រីនាំពាក្យការិយាល័យបរទេសមួយរូប បាននិយាយប្រាប់យ៉ាងដូច្នេះថា “សេចក្តីរាយការណ៍ ដែលថា ប្រទេសអ៊ីរ៉ង់ទើបបានបាញ់បង្ហោះផ្កាយរណបមួយ ដោយប្រើប្រាស់បច្ចេកវិទ្យា មីស៊ីលផ្លោងនោះ គឺបង្កឲ្យមានក្តីព្រួយបារម្ភ ជាខ្លាំង និងជាការមិនប្រកាន់ខ្ជាប់ តាមសេចក្តីសម្រេចលេខ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។

មន្ត្រីនាំពាក្យរូបនោះ តាមសេចក្តីរាយការណ៍ បាននិយាយបន្តទៀតថា “អង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ បានអំពាវនាវមិនឲ្យប្រទេសអ៊ីរ៉ង់ ធ្វើសកម្មភាពណាមួយ ដែលពាក់ព័ន្ធទៅនឹងមីស៊ីលផ្លោង ដែលរចនាបង្កើតឡើងឲ្យមានសមត្ថភាព អាចបំពាក់អាវុធនុយក្លេអ៊ែបាន ហើយប្រទេសអ៊ីរ៉ង់ត្រូវតែគោរព តាមសេចក្តីសម្រេចនេះ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top