ព័ត៌មានអន្តរជាតិ

សង្ស័យថា រុស្សីបញ្ជូនរថក្រោះ ជំនាន់ថ្មី Armata ទៅដល់ស៊ីរី ហើយដើម្បីតេស្ត

បរទេស ៖ នៅថ្ងៃព្រហស្បតិ៍ទី២៣មេសានេះ រដ្ឋាភិបាលរុស្ស៊ី បានបង្ហើបឱ្យដឹងថា រថក្រោះចម្បាំង ប្រភេទ T-14 Armata ជាជំនាន់ថ្មីរបស់ខ្លួន ត្រូវបានដឹកជញ្ជូន ទៅដល់ប្រទេសស៊ីរី និងដើម្បីប្រើប្រាស់ ។

រថក្រោះ Armata ដែលម៉ូដេលជំនាន់ថ្មី ក្រោមការ រចនាពីរថក្រោះជំនាន់មុនArmata neHត្រូវបានគេបញ្ជូន ទៅឲ្យកងកំលាំងរុស្ស៊ី ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសស៊ីរី ប៉ុន្តែទោះបីជាយ៉ាងណាក្តីនៅ មិនទាន់មានការអះអាងច្បាស់ទេថា តើរថក្រោះបានប្រើប្រាស់ នៅក្នុងសមរភូមិណាមួយ នៅឡើយឬអត់នោះទេ។

គួរឲ្យដឹងដែរថា ដំបូងឡើយរដ្ឋាភិបាល នៃទីក្រុងមូស្គូបានអះអាងថា ខ្លួននឹងផលិតឲ្យបាន Armatas រាប់ពាន់គ្រឿងនៅត្រឹមឆ្នាំ ២០២០ ប៉ុន្តែការពន្យាពេលផលិតកម្ម ពាក់កណ្តាលទសវត្សមានន័យថា រុស្សីកំពុងតែមានរថក្រោះប្រយុទ្ធថ្មីនេះ មួយចំនួនតូចប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×