ភ្នំពេញ៖អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំសន្និសីទសារព័ត៌មានស្ដីពី យុទ្ធសាស្ត្រស្ដារ និងជំរុញ កំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការគណៈរដ្ឋមន្រ្តី សាលសេរីភាព ជាន់ផ្ទាល់ដី។
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានសហការរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដេីម្បីអនាគតយេីង ទាំងអស់គ្នាបន្តធ្វេីសកម្មភាព ដោយមិនឈប់ឈរ ឡេីយ» ក្នុងបរិវេណ ទីស្នាក់ការអនុសាខា ស្រុកកំពង់សៀម...
បរទេស៖ វីរុសកូវីដ១៩ ដែលបំលែងខ្លួនប្រភេទថ្មីឈ្មោះ Omicron គឺកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសដាណឺម៉ាក។ ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន ចំនួននៃការឆ្លងវីរុសនេះបានកើនឡើងបីដង ហើយអ្នកជំនាញមានការព្រួយបារម្ភអំពីការរីករាលដាលយ៉ាងឆាប់រហ័សនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍ថ្មីៗនេះបានបង្ហាញពីករណីឆ្លងវីរុសបំលែងថ្មី Omicron ចំនួន ២ ៤៧១ករណីនៅក្នុងប្រទេស ដាណឺម៉ាក ជាមួយនឹងអត្រាប្រេវ៉ាឡង់ដ៏គួរឱ្យព្រួយបារម្ភនៃអ្នកដែលបានចាក់វ៉ាក់សាំងបង្ការរួចហើយ។ ជាង...
បរទេស៖ កប៉ាល់ដឹកទំនិញពីរគ្រឿងបានបុកគ្នានៅសមុទ្របាល់ទិករវាងទីប្រជុំជន Ystad ភាគខាងត្បូងប្រទេសស៊ុយអែត និងកោះ Bornholm របស់ប្រទេសដាណឺម៉ាក។ បើយោងតាមរដ្ឋបាលដែនសមុទ្រស៊ុយអែត គឺកប៉ាល់មួយគ្រឿងក្នុងចំណោមកប៉ាល់ទាំងពីរ គឺមិនបានលិចនោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Jonas Franzen អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងនៅរដ្ឋបាលដែនសមុទ្រស៊ុយអែត បានប្រាប់ទូរទស្សន៍ជាតិ SVT ថា...
នៅថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០២១ ជាថ្ងៃរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងមហាសោកនាដកម្មសម្លាប់រង្គាលក្រុងណានជីងរបស់កងទ័ពជប៉ុនឈ្លានពានប្រទេសចិន។ នាយប់ថ្ងៃទី ១២ ខែធ្នូនិស្សិតនិងគ្រូបង្រៀននៃសកលវិទ្យាល័យតុងណាន់ក្រុងណានជីងបានអុជទៀនដាក់ជារូបរាង “១៩៣៧” “១២ ១៣” “ព្រាបសន្តិភាព” ព្រមទាំងបានសូត្រកំណាព្យនិងដាក់កម្រងផ្កា ដើម្បីរំលឹកវិញ្ញាណក្ខន្ធបងប្អូនរងគ្រោះ ចងចាំប្រវត្តិសាស្រ្តនិងបួងសួងសូមឱ្យមានសន្តិភាព៕
ភ្នំពេញ ៖ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ2021 PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសនូវម្ចាស់ជ័យលាភីពានរង្វាន់ PropertyGuru Asia Property Awards Grand Final ប្រចាំឆ្នាំលើកទី 16 ដែលបង្ហាញជូនដោយក្រុមហ៊ុន Kohler និងគាំទ្រដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខពីជុំវិញពិភពលោក។ ពានរង្វាន់ PropertyGuru...
ភ្នំពេញ ៖ ជាប្រវត្តិសាស្ត្រក្នុងកិច្ចព្រមព្រៀងរបស់គណៈកម្មាធិការប្រជាជននៃទីក្រុង Hoi An ប្រទេសវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីកាត់ផ្តាច់និងលុបបំបាត់ការបរិភោគសាច់សត្វឆ្កែ និងសាច់សត្វឆ្មាចេញពីទីក្រុង។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ពួកគេបានធ្វើការរួមគ្នាជាមួយអង្គការ FOUR PAWS ដែលជាអង្គការសុខុមាលភាពសត្វពិភពលោកលើកិច្ចព្រមព្រៀងមួយនេះ។ នេះជាលើកទីមួយក្នុងប្រទេសវៀតណាម ដែលទីក្រុងមួយនេះបានចាត់វិធានការយ៉ាងម៉ឹងម៉ាត់បែបនេះ ដើម្បីបញ្ចប់នូវការជួញដូរសាច់សត្វឆ្កែ និងសាច់សត្វឆ្មា។ កិច្ចព្រមព្រៀងនេះមានរយៈពេលពីរឆ្នាំ ហើយនឹងត្រូវបានចាប់ផ្តើមនៅចុងឆ្នាំ២០២១ នេះហើយ។...
ភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា សហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចាត់វិធានការ បិទខ្ទប់គេហទំព័រ និងយូអអិលចំនួន៩ បន្ទាប់ពីរកឃើញបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារ តាមប្រព័ន្ធអនឡាញ់នៅកម្ពុជា ៕
ហាណូយ៖ វៀតណាមបានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៦,១៤១ ករណី ដែលក្នុងនោះមាន ១៦,១០៤ ករណី ជាករណីឆ្លងក្នុងស្រុក និង ៣៧ករណី ត្រូវបាននាំចូល នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន។ ករណីសហគមន៍ភាគច្រើនត្រូវបានរាយការណ៍នៅក្នុងមូលដ្ឋានភាគខាងត្បូង ក្នុងនោះមាន ១,៤៤១ករណី នៅទីក្រុងហូជីមិញ ១,១៦៤ករណី នៅខេត្តប៊ិញភឿក និង ៩០៣ ករណីនៅខេត្តតៃនិញ។...
វ៉ាស៊ីនតោន៖ គ្មានអ្វីគួរឱ្យសង្ស័យនោះទេ ដែលលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក មានហានិភ័យធ្ងន់ធ្ងរ” នេះបើយោងតាមអត្ថបទដែលចេញផ្សាយដោយគេហទំព័រព័ត៌មានអាមេរិក Vox នាពេលថ្មីៗនេះ។ អត្ថបទបានសរសេរថា មានមនុស្សមិនតិចនាក់នោះទេនៅសហរដ្ឋអាមេរិក កំពុងយកចិត្តទុកដាក់ចំពោះអ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល ដើម្បីលទ្ធិប្រជាធិបតេយ្យ” ហើយថាពាក្យរបស់សេតវិមាន ដែលបង្ហាញមកយ៉ាងចម្លែក” ។ នៅឆ្នាំនេះ អត្ថបទនោះបានឲ្យដឹងថា “បានចាប់ផ្តើមជាមួយនឹងការវាយប្រហារលើវិមានកាពីតូល ដែលរៀបចំឡើង ដើម្បីរារាំងការផ្លាស់ប្តូរអំណាច” ហើយអ្នកនយោបាយមួយចំនួនបន្តផ្សព្វផ្សាយការអះអាងមិនពិត អំពីការក្លែងបន្លំការបោះឆ្នោតនៅឆ្នាំ២០២០...