នេះជាដំណឹងល្អ ហើយខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានឱកាស បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅព្រឹកនេះ នៅមន្ទីរពេទ្យកាល់ម៉ែត ថ្មីៗនេះ ខ្ញុំបានចាក់វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ជាជំនួយរបស់មិត្តចិន ដែលតម្រូវអោយចាក់លើមនុស្សអាយុក្រោម៥៩។ ចំពោះ សម្តេចតេជោ អាយុលើសពី ៥៩ឆ្នាំ គឺមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាម...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ឲ្យក្រសួងសុខាភិបាល រៀបចំចាក់វ៉ាក់សាំងកូវីដ១៩ ជូនពលរដ្ឋឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ខណៈសម្ដេចបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់ចិន អាចរក្សាទុកបានរយៈពេល ១ឆ្នាំទើបផុតកំណត់ ប៉ុន្តែអាស្ត្រាហ្សេនីកាវិញបានត្រឹម ៦ខែប៉ុណ្ណោះ ។ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្ដីពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៤ មីនានេះ សម្ដេចតេជោ...
តូក្យូ៖ ប្រទេសជប៉ុន បានទទូច ដល់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីខែមុនឱ្យបន្តកិច្ចពិភាក្សា អំពីការរំសាយអាវុធនុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើង ខណៈរដ្ឋាភិបាលថ្មី របស់សហរដ្ឋអាមេរិក គ្រោងនឹងពិនិត្យមើលឡើងវិញ នូវវិធីសាស្រ្តរបស់ខ្លួន ចំពោះទីក្រុងព្យុងយ៉ាង ប៉ុន្ដែរហូតមកដល់ពេលនេះ នៅមិនទាន់ទទួលលទ្ធផល នៅឡើយទេ។ លោក Takehiro Funakoshi អគ្គនាយកការិយាល័យកិច្ចការអាស៊ី...
វ៉ាស៊ីនតោន៖ ជាមួយនឹងវ៉ាក់សាំងជំងឺកូវីដ-១៩ ទីបីដែលត្រូវបានអនុញ្ញាត សម្រាប់ការប្រើជាបន្ទាន់សហរដ្ឋអាមេរិក កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីចាក់វ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងវីរុស និងការឆ្លងរាលដាល ខណៈរដ្ឋមួយចំនួន ប្រញាប់ដកវិធានការពាក់ម៉ាស់។ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានអនុញ្ញាតវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Johnson&Johnson សម្រាប់ការប្រើជាបន្ទាន់កាលពីថ្ងៃសៅរិ៍។ មួយថ្ងៃក្រោយមកមជ្ឈមណ្ឌល សម្រាប់ការការពារ និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានណែនាំវ៉ាក់សាំងនេះ ឲ្យប្រើសម្រាប់ជនជាតិអាមេរិក...
បរទេស៖ យ៉ាងហោចណាស់ មានមនុស្ស ៣៨ នាក់ត្រូវបានសម្លាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃពុធ នៅក្នុងអ្វី ដែលអង្គការសហប្រជាជាតិ បានពិពណ៌នាថា ជា“ ថ្ងៃដ៏បង្ហូរឈាមបំផុត” ចាប់តាំងពីរដ្ឋប្រហារ បានកើតឡើងមួយខែកន្លងមក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រេសិតអង្គការសហប្រជាជាតិ ប្រចាំនៅមីយ៉ាន់ម៉ា...
ភ្នំពេញ ៖ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន អំពីការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី៤ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា វ៉ាក់សាំងរបស់ចិន ចំនួន៤០ម៉ឺនដូសទៀត នឹងអាចមកដល់កម្ពុជាមុនចូលឆ្នាំខ្មែរ។ សម្តេចក៏បានឲ្យដឹងទៀតថា ជំនួយរបស់ចិន លើវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនមកកម្ពុជា នឹងអាចលើសពី១លានដូស៕
ភ្នំពេញ ៖ អ្នកវិភាគ ស្ថានការណ៍នយោបាយនៅកម្ពុជា ដែលមានវ័យចំណាស់ លោក ឡៅ ម៉ុងហៃ បានលើកឡើង ក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លូន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១នេះ ដោយភ្ជាប់រូបភាពរបស់លោក អ៊ូ ច័ន្ទរ័ត្ន ក្នុងលក្ខណៈដៀមដាមថា “មិនឆ្លាត និងមិនអាចទៅដឹកនាំប្រទេសបានទេ បើគ្រាន់តែបង្កើតគណបក្សនយោបាយមួយ គ្រាន់តែសម្រាប់ធ្វើជាគណបក្សប្រឆាំង” ។...
ភ្នំពេញ ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា លម្ហប្រជាធិបតេយ្យនៅកម្ពុជា បើកទូលាយជា និច្ចសម្រាប់អ្នកអនុវត្តសិទ្ធិ និងសេរីភាពរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងបែបនេះ ក្រោយមានការចុះផ្សាយថា ទូតអាមេរិក ប្រចាំកម្ពុជា ស្នើឲ្យរាជរដ្ឋាភិ បាលខ្មែរ បើកលម្ហនយោបាយវិញ ក្រោយឃើញលោក...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី កាលពីថ្ងៃអង្គារ បានជំរុញឱ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្ម ដើម្បីជួយសង្គ្រោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) ។ លោករ៉ូហានី បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីបារាំង ក្នុងនោះលោករ៉ូហានី បានលើកឡើងថា“...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារ ម្សិលមិញនេះ បានប្រកាសពីការដាក់ទណ្ឌកម្ម និងការរឹតត្បិតប្រឆាំងនឹងបុគ្គល និងអង្គភាពរបស់រុស្ស៊ី ជុំវិញការបំពុល ដែលបានចោទប្រកាន់ លើអ្នករិះគន់វិមានក្រឹមឡាំង គឺលោក Alexei Navalny ។ មន្រ្តីរដ្ឋបាលជាន់ខ្ពស់ បានប្រាប់អ្នកយកព័ត៌មាន ក្នុងសន្និសីទកាសែតមួយថា សកម្មភាពរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងរុស្ស៊ី រួមមានការនាំចេញ និងការរឹតត្បិតទិដ្ឋាការជាដើម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...