បរទេស: ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃសៅរ៍ទី២៦ ខែតុលានេះបានឲ្យដឹងថា TikTokដេលជាកម្មវិធីវីដេអូខ្លីៗ កំពុងវាយលុកដល់យុវវ័យរាប់លាននាក់ ក្នុងការ បង្ហោះឈុតកំប្លែងបែបកំដរអារម្មណ៍ ជាមួយនឹងតន្រ្តីពិរោះៗនោះ កំពុងប្រឈមមុខ នឹងប្រតិកម្មដែលកំពុងកើនឡើង នៅសហរដ្ឋអាមេរិក។ សមាជិកសភាអាមេរិក ក្នុងបក្សទាំងសងខាង បានព្រមានថាកម្មវិធីនេះ នឹងអាចបង្ក ហានិភ័យដល់សន្តិសុខជាតិ ហើយកំពុងអំពាវនាវដល់ក្រុម អ្នកតាក់តែងច្បាប់ និងភ្នាក់ងារស៊ើបការណ៍ផ្សេងទៀត ដើម្បីស៊ើបអង្កេតទំនាក់ទំនងរបស់...
បរទេស: ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍ទី២៦ ខែតុលានេះបានឲ្យដឹងថាប្រជាជនកាលីហ្វ័រញ៉ា រាប់លាននាក់កំពុងប្រឈម នឹងការដាច់អគ្គិសនី ខណៈពេល ដែលក្រុម ពន្លត់អគ្គិភ័យ កំពុងបន្តប្រយុទ្ធប្រឆាំង នឹងការកើនឡើងនៃភ្លើងឆេះព្រៃ នៅក្នុងរដ្ឋនេះនោះ។ ក្រុមហ៊ុនផលិតថាមពល ប៉ាស៊ីហ្វិកហ្គាស និងអេឡិចត្រូនិចហៅកាត់ថាPG&Eបាននិយាយថាវាប្រហែលជា ត្រូវផ្តាច់អគ្គិសនី នៅក្នុងតំបន់ចំនួនប្រមាណជា ៣៦កន្លែង ចំពេលមានការព្យាករណ៍ អំពីហេតុការណ៍ដ៏អាក្រក់នេះ ដែលវាត្រូវបានគេ...
បរទេស: ទីភ្នាក់ងារAnadolu ដែលគ្រប់គ្រងដោយរដ្ឋាភិបាលតួកគី បាននិយាយនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ប្រឆាំងនឹងទស្សនាវដ្តីបារាំងមួយ បន្ទាប់ពីខ្លួនបានប្រើប្រាស់ ពាក្យថាលោក Erdogan បានធ្វើការបោសសំអាតជនជាតិ នៅភាគពាយព្យនៃប្រទេសស៊ីរី។ យើងបានដឹងថាហើយថាលោក Erdogan បានបញ្ជូនកងទ័ព ទៅកាន់ភាគពាយព្យ នៃប្រទេសស៊ីរី កាលពីថ្ងៃទី៩ខែតុលាកន្លងទៅ ដើម្បីវាយប្រហារ ទៅលើកម្លាំងYPG...
បរទេស៖ ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានជួបសមភាគីចិន គឺលោកស៊ីជីនពីង នៅទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រដោយភាគីទាំងពីរសន្យាថា នឹងធ្វើឱ្យប្រសើរឡើង នូវការវិនិយោគទ្វេភាគី ប៉ុន្តែគ្មានការប្តេជ្ញាចិត្ត ពីប្រេស៊ីល ក្នុងការចុះហត្ថលេខា លើគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិនឡើយ។ យោងតាមសារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីថ្ងៃទី២៥ ខែតុលា...
វ៉ាស៊ីនតោន៖ ព្រមានចិន អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានថា ប្រទេសចិនកាន់តែមានភាពរឹងមាំ និងអស្ថិរភាពជាងឆ្នាំមុន ខណៈពេលដែលបង្ហាញ ពីការចង់បញ្ចប់នូវអ្វី ដែលទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថា ជាការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌ ដោយប្រទេសសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ។ នៅក្នុងសុន្ទរកថា នៅទីក្រុងវ៉ាស៊ីនតោន លោក Mike Pence...
តូក្យូ៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម របស់ប្រទេសជប៉ុនលោក អ៊ីស៊ូ ស៊ូហ្គាវ៉ារ៉ា Isshu Sugawara បានលាលែងពីតំណែងនៅថ្ងៃសុក្រនេះ ចំពេលមានការចោទប្រកាន់ថា ការិយាល័យរបស់លោកបានផ្តល់ប្រាក់ និងអំណោយដ៏គួរឲ្យសោកស្តាយ ដល់អ្នកគាំទ្រដោយរំលោភលើច្បាប់ បោះឆ្នោតរបស់ប្រទេស។ ការលាលែងពីតំណែងភ្លាមៗនេះ គឺជាការថយក្រោយមួយ សម្រាប់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ដែលបានផ្តល់តំណែង ជារដ្ឋមន្រ្តីដល់លោកស៊ូហ្គាវ៉ារ៉ា នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តីកាលពីជាងមួយខែមុន។ គណបក្សប្រឆាំងបានដាក់សម្ពាធលើលោកស៊ូវ៉ាវ៉ារ៉ា...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានបដិសេធចំពោះប្រទេសជប៉ុន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ចំពោះការមិនរាប់បញ្ចូលសាលាមត្តេយ្យកូរ៉េ ដែលមានទំនាក់ទំនងជិតស្និទ្ធ ជាមួយសមាគមគាំទ្រ ក្រុងព្យុងយ៉ាង របស់ប្រជាជនកូរ៉េនៅក្នុងប្រទេសជប៉ុន ពីកម្មវិធីអប់រំឥតគិតថ្លៃរបស់ខ្លួន។ ប្រទេសជប៉ុនបានធ្វើការអប់រំមត្តេយ្យ និងថែទាំកុមារដោយមិនគិតថ្លៃ សម្រាប់កុមារដែលមានអាយុ ចន្លោះពី ៣ ទៅ ៥ ឆ្នាំ។ ប៉ុន្តែមធ្យោបាយប្រហែល ៤០ ដែលជាប់ទាក់ទង ជាមួយសមាគមទូទៅ...
សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការបរទេស លោក Kang Kyung-wha បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រែក្លាយតំបន់គ្មានយោធា (DMZ) ដែលបែងចែកកូរ៉េទាំងពីរ ឱ្យទៅជាតំបន់សន្តិភាពពិភពលោក នឹងដើរតួជាការធានា ផ្នែកសន្តិសុខដល់សន្តិសុខ និងពង្រឹងសន្តិភាពនៅក្នុងតំបន់។ លោកស្រីបានធ្វើការកត់សម្គាល់ នៅពេលទីក្រុងសេអ៊ូល កំពុងប្រារព្ធខួបលើកទី៧៤ នៃការបង្កើតអង្គការសហប្រជាជាតិ ដោយយោងទៅលើសំណើ របស់ប្រធានាធិបតីលោក មូន ជេអ៊ីន ទៅកាន់មហាសន្និបាតយូអិន...
បរទេស៖ កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅពេលថ្មីៗនេះថា យន្តហោះចម្បាំង F-15E Strike Eagle បានធ្វើដំណើរ ទៅដល់មូលដ្ឋានទ័ពអាកាស Al Dhafra សហភាពអារ៉ាប់រួម កាលពីសប្ដាហ៍មុន ដើម្បីគាំទ្រប្រតិបត្តិការ ដែលកំពុងតែប្រព្រឹត្តទៅ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ដោយលើកឡើងពីក្តីព្រួយបារម្ភ ស្តីពីសន្តិសុខប្រតិបត្តិការ កងទ័ពអាកាសសហរដ្ឋអាមេរិក មិនបានបញ្ជាក់ថា មានយន្តហោះប៉ុន្មានគ្រឿង...
សេអ៊ូល៖ ក្រុមអ្នកជំនាញដែលមាន មូលដ្ឋាននៅទីក្រុងសេអ៊ូល បានលេីកឡេីងកាលពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិក និងកូរ៉េខាងជើង អាចធ្វើកិច្ចចរចានុយក្លេអ៊ែរកម្រិតមួយ ឬពីរជុំបន្ថែមទៀត មុនថ្ងៃផុតកំណត់ចុងឆ្នាំ ដែលក្រុងព្យុងយ៉ាង បានរៀបចំ សម្រាប់ក្រុងវ៉ាស៊ីនតោនដើម្បីធ្វើសំណើថ្មីមួយ។ សហរដ្ឋអាមេរិក នឹងព្យាយាមរក្សាសន្ទុះសម្រាប់ការជជែកក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីរក្សាបញ្ហាកូរ៉េខាងជើង ឱ្យស្ថិតក្រោមការគ្រប់គ្រងជាពិសេស នៅពេលដែលខ្លួនត្រូវការសមិទ្ធិផលការទូត ដែលអាចមើលឃើញមុនការ បោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ នេះបេីតាមវិទ្យាស្ថានយុទ្ធសាស្ត្រសន្តិសុខជាតិ ដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារចារកម្មរបស់ទីក្រុងសេអ៊ូល។ វិទ្យាស្ថាននេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សហរដ្ឋអាមេរិក អាចផ្តល់ការលើកទឹកចិត្តដល់កូរ៉េខាងជើង ដើម្បីធ្វើឱ្យប្រាកដថាមេដឹកនាំរបស់ខ្លួនលោក គីម ជុងអ៊ុន មិនចេញមកនូវសារស្តីពីផ្លូវថ្មី (ដែលក្រុងព្យុងយ៉ាងបានស្នើ) ក្នុងអំឡុងពេលសុន្ទរកថាចូលឆ្នាំថ្មីរបស់លោក នៅឆ្នាំក្រោយ”៕ ដោយ ឈូក បូរ៉ា