Covid-19

ប្រធានាធិបតី៖ អាហ្វ្រិកខាងត្បូង នឹងបន្ធូរបន្ថយ ការបិទទូទាំងប្រទេស ដោយជំងឺកូវីដ១៩

ខេបថោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោកប្រធានាធិបតី Cyril Ramaphosa បានថ្លែងកាលពីថ្ងៃពុធថា ប្រទេសអាហ្វ្រិកខាងត្បូង កំពុងត្រៀមបន្ធូរបន្ថយ ការបិទនៅទូទាំងប្រទេស ដោយសារជំងឺកូវីដ១៩ នៅចុងខែនេះ ។

លោក Ramaphosa បានគូសបញ្ជាក់ ដល់ជនរួមជាតិថា “ឥឡូវនេះ យើងកំពុងតែបន្ធូរបន្ថយ ទៅលើការបិទប្រទេស ហើយនឹងធ្វើការបើក សេដ្ឋកិច្ចជាបណ្តើរៗ” ។

គាត់បានបន្ថែមថា អាហ្វ្រិកខាងត្បូង បានទទួលជោគជ័យទាំងស្រុង ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩តាមរយៈ វិធានការណ៍បិទប្រទេស ដែលអាចជួយដល់ការទប់ស្កាត់ ដែលជាប្រព័ន្ធសុខាភិបាលរបស់ប្រទេស ប្រែក្លាយជារឿងតក់ស្លត់ខ្លាំង ដោយបញ្ហានេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top