រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា ក្រសួសុខាភិបាល បានប្រកាសប្រចាំថ្ងៃ កាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ បានកើនឡើងដល់ ៤៣.៧៨៨នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន១.៤២៣នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ក្នុងរយៈពេល២៤ម៉ោង នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
សរុបអ្នកស្លាប់ថ្មីចំនួន២៨នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប ដោយសារជំងឺឆ្លងរាតត្បាតពីវីរុសកូរ៉ូណា នៅក្នុងប្រទេសកើនឡើងដល់ ១.០៦៦នាក់ គិតត្រឹមថ្ងៃសៅរ៍ ។
នៅក្នុងសេចក្តីប្រកាស បានឲ្យដឹងថា សរុបមានអ្នកជំងឺ ចំនួន២៣.៧០៨នាក់ បានជាសះស្បើយពីជំងឺ ដែលបានចាកចេញពីមន្ទីរពេទ្យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា