កម្សាន្ត

សំណាងហើយ ខំអីសងគេរាប់ពាន់! យុវជន២នាក់ បើកម៉ូតូលឿន ជែងធ្វេសប្រហែស បុករថយន្តទំនើប ឧកញ៉ាចិត្តបុណ្យ ប៊ុន រតនា មិនដេញដោរច្រើន ត្រឹមផ្តែផ្តាំប៉ុន្មានម៉ាត់

ល្ងាចមិញម៉ោងប្រហែល6ល្ងាចខ្ញុំនិងគ្រួសារបានជិះរថយន្ត2គ្រឿងត្រលប់មកពីស្រុកគីរីវង់ ខេត្តតាកែវ…

បាន​បង្ហោះ​ដោយ ប៊ុន រតនាសេម នៅ អាទិត្យ 12 កក្កដា 2020

ភ្នំពេញ៖ យុវជន២នាក់ បើកបរម៉ូតូ ក្នុងល្បឿនលឿន ប្រឹងជែងរថយន្តជាបន្តបន្ទាប់ ដោយខ្វះការប្រុងប្រយ័ត្ន ទៅប៉ះនឹងរថយន្ត ដែលបញ្ជ្រាស់ទិសគ្នា ក្រៅពីមិនមាន របួសធ្ងន់ធ្ងរហើយ សំណាងល្អ ប៉ះជាមួយរថយន្ត លោកឧកញ៉ាចិត្តបុណ្យ ប៊ុន រតនា ហៅសែម និងលោកស្រី លីឈី មានការយោគយល់ខ្ពស់ សុខចិត្តជួសជុល រថយន្តខ្លួនឯង អស់រាប់ពាន់ មិនទាមទារថ្លៃខូចខាត ថែមទាំងណែនាំ ទៅយុវជនឈាមរាវ អោយចេះប្រយ័ត្នប្រយែង និងកុំបើកបរ ក្នុងល្បឿនលឿន ដូចអ្នកទាំងពីរនេះ ។

លោកឧកញ៉ា ប៊ុន រតនា បានឲ្យដឹងថា “ល្ងាចមិញម៉ោងប្រហែល ៦ល្ងាច ខ្ញុំនិងគ្រួសារបានជិះរថយន្ត២គ្រឿង ត្រលប់មកពីស្រុកគីរីវង់ ខេត្តតាកែវ លុះធ្វើដំណើរ ដល់ជិតផ្សារអង្គតាសោម រថយន្តរបស់ខ្ញុំ បើកបរដោយបងស្រីខ្ញុំ បានប៉ះគ្នាជាមួយម៉ូតូ១គ្រឿង ទិសដៅបញ្ច្រាស់គ្នា បើកបរដោយយុវជនពីរនាក់វ័យ ១៨ទៅ១៩ឆ្នាំ ។ ដើមហេតុគឺភាគីម៉ូតូ បើកបញ្ច្រាស់គ្នា ជាមួយរថយន្តរបស់ខ្ញុំ ពេលមកដល់កន្លែងកើតហេតុ ម៉ូតូនោះក៏បានបន្ថែមល្បើន វ៉ារថយន្ត Lexus330 ហើយវាក់អើ គេចឆ្លងចូលគង្លងផ្លូវម្ខាង សំដៅមកមកប៉ះរថយន្តខ្ញុំ បងស្រីខ្ញុំជាអ្នកបើក ឃើញដូចនេះ គាត់ខំគេចរហូតធ្លាក់គែមផ្លូវ ប៉ុន្តែគេចមិនផុត ក៏ត្រូវបានម៉ូតូបុក ចំពីមុខខាងស្តាំ ធ្វើអោយខូចខាត រថយន្តផ្នែកខាងមុខ រឺឯម៉ូតូខូចខាតវៀចកង់ខាងមុខ ចំណែកឯអ្នកបើកម៉ូតូ របួសបន្តិចបន្តួច”។

លោកឧកញ៉ា ថែមទាំងបាន ឲ្យដឹងទៀតថា “តាមការវាស់វែង របស់សមត្ថកិច្ចចរាចរណ៌ ភាគីខាងម៉ូតូជាអ្នកខុស ព្រោះគាត់វ៉ាជែង មិនបានប្រុសប្រយ័ត្ន ហើយបើករំលោភចូលផ្លូវម្ខាងទៀត។ ចំពោះការខូចខាតភាគីខាងខ្ញុំ មិនទាមទារសំណងទេ ហើយប្អូនទាំងពីរ បានដឹងកំហុស សូមទោស និងសន្យាថា បើកបរលើកក្រោយប្រុងប្រយ័ត្ន មិនធ្វេសប្រហែសឡើយ” ។

ឆ្លងកាត់រឿងហេតុនេះ លោកឧកញ៉ា ប៊ុន រតនា ហៅសែម បានដាស់តឿនប្អូនទាំងពីរ   ក៏បានផ្តាំផ្ញើរទៅយុវជន យុវនារី ដ៏ទៃទៀត សូមកុំបើកបរលឿនៗតាមគ្នា សូមគោរពច្បាប់ចរាចណ៍ ជៀសវាងគ្រោះថ្នាក់ ហើយបានស្តាយក្រោយ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top