ស្រុកព្រៃនប់៖ Wonderlandsuiteresort ជាកន្លែងសម្រាកកម្សាន្ដបែបធម្មជាតិថ្មីមួយកន្លែង ស្ថិតក្នុងឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ នឹងដាក់ឲ្យដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ។
Wonderlandsuiteresort ជាកន្លែងដែលភ្ញៀវទេសចរណ៍ ប្រជាពលរដ្ឋ មហាជនអាចផ្សារភ្ជាប់ពេលវេលា និងការស្នាក់នៅជាមួយធម្មជាតិវាលស្រែ ព្រៃភ្នំ និងដងព្រែកដ៏ស្រស់ស្អាតផងដែរ ។
មន្ត្រីផ្នែកទេសចរណ៍និងអាជ្ញាធរលើកឡើងថា គ្រប់យ៉ាងដែលលិចឡើងជារូបភាពនេះ គឺជាការរួមចំណែកនិងពង្រីកសក្តានុពល ទេសចរណ៍ក្នុងខេត្តព្រះសីហនុ៕








