ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង បើកការស៊ើបអង្កេត ប្រឆាំងនឹងការនាំចូល ក្តារក្រាលពីវៀតណាម ក្រោយប៉ះពាក់ ឧស្សាហកម្មក្នុងស្រុក

សេអ៊ូល៖ គណៈកម្មការពាណិជ្ជកម្មកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនបានបើកការស៊ើបអង្កេត ប្រឆាំងនឹងក្តារក្រាល ដែលនាំចូលពីប្រទេសវៀតណាម ខណៈក្រុមហ៊ុនក្នុងស្រុក បានអះអាងថា ការនាំចូលក្នុងតម្លៃថោក កំពុងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ឧស្សាហកម្មក្នុងស្រុក។

ការស៊ើបអង្កេតបានធ្វើឡើង នៅពេលដែលសមាគមបន្ទះឈើកូរ៉េ ដែលជាសហជីព របស់អ្នកផលិតក្តារបន្ទះឈើកូរ៉េខាងត្បូង បានដាក់ញត្តិមួយដោយអះអាងថា ផលិតផលរបស់វៀតណាម បានធ្វើឱ្យប្រាក់ចំណូល របស់ពួកគេធ្លាក់ចុះ។

ក្តារបន្ទះត្រូវបានប្រើ សម្រាប់ផលិតសម្ភារៈសំណង់ និងគ្រឿងសង្ហារឹម។ ទីផ្សារវាយនភ័ណ្ឌរបស់កូរ៉េខាងត្បូង ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨០០ ពាន់លានវ៉ុន (៦៧៧ លានដុល្លារ) ក្នុងឆ្នាំ២០១៨ ដោយផលិតផលវៀតណាម មានចំនួន ៤០ ភាគរយ ហើយគណៈកម្មការបានបញ្ជាក់ថា ក្រុមហ៊ុនក្នុងស្រុក បានកាន់កាប់ទីផ្សារប្រហែល ១០ ភាគរយ៕ ដោយ ៖ ឈូក បូរ៉ា

To Top