ព័ត៌មានអន្តរជាតិ

ជប៉ុនស្វែងរកការយល់ព្រម សម្រាប់ការដាក់ពង្រាយ SDF ទៅកាន់មជ្ឈឹមបូព៌ា នៅចុងឆ្នាំនេះ

តូក្យូ៖ គណៈរដ្ឋមន្រ្តីជប៉ុន កំពុងពិចារណា លើការអនុម័តនៅចុងឆ្នាំនេះ នូវការបញ្ជូនកងកម្លាំងស្វ័យការពារ ដើម្បីប្រមូលព័ត៌មាននៅមជ្ឈឹមបូព៌ា ក្រោមបេសកកម្ម ដែលស្នើដោយឯករាជ្យពីក្រុមចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិក។

ប្រភពបានឲ្យដឹងថា រដ្ឋាភិបាលនឹងបង្វែរយន្តហោះល្បាត P-3C មួយក្នុងចំណោមយន្តហោះល្បាត ២ គ្រឿងបច្ចុប្បន្ន ដែលបានប្រតិបត្ដិការ នៅឈូងសមុទ្រ Aden នៅឆ្នេរសមុទ្រសូម៉ាលី ដើម្បីជួយបង្ក្រាបសកម្មភាពចោរកម្ម សម្រាប់ប្រើប្រាស់ក្នុងបេសកកម្មនេះ។

រដ្ឋាភិបាលជប៉ុន ក៏កំពុងពិចារណាបញ្ជូននាវា ផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿងផងដែរ ព្រោះនាវាពិឃាត Aegis ដែលមានសមត្ថភាព អាចស្ទាក់ចាប់មីស៊ីលផ្លោង កំពុងត្រូវបានប្រើ ដើម្បីទប់ទល់នឹងការគំរាមកំហែង របស់កូរ៉េខាងជើង នៅជុំវិញប្រទេសជប៉ុន៕ ដោយ៖ ឈូក បូរ៉ា

To Top