ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ សន្យាសងសឹកជាមួយ អាល្លឺម៉ង់ ក្រោយក្រុងប៊ែកឡាំង បណ្តេញមន្រ្តីទូតខ្លួន ២នាក់ចេញ

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានរាយការណ៍ថា អគ្គរដ្ឋអាជ្ញាជាតិ បានសង្ស័យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រុស្ស៊ីថា បានបញ្ជាឱ្យសម្លាប់ អតីតមេបញ្ជាការយោធា Chechen ចំណែក វិមានក្រឹមឡាំងបានពណ៌នាការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី បានរិះគន់ការសម្រេចចិត្ត របស់ប្រទេសអាល្លឺម៉ង់ ក្នុងការបណ្តេញបុគ្គលិកពីរនាក់របស់ស្ថានទូតរុស្ស៊ី នៅទីក្រុងប៊ែរឡាំង ពាក់ព័ន្ធនឹងការធ្វើឃាតអតីតជនបះបោរ Chechen ។

ក្រសួងការបរទេសរុស្ស៊ីបានឱ្យដឹងថា ខ្លួនចាត់ទុកការបណ្តេញនេះថាជាការមិនស្មោះត្រង់ និងមិនរាក់ទាក់។

លោក Andrei Klimov អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការបរទេស នៃសភាជាន់ខ្ពស់បាននិយាយថា ប្រទេសរុស្ស៊ីនឹងឆ្លើយតបឱ្យដូចទៅវិញ ប្រសិនបើបុគ្គលិកការទូតរុស្ស៊ី ពួកគេចេញលិខិតឆ្លងដែនការទូត៕

ប្រែសម្រួលៈ ណៃ តុលា

To Top