ព័ត៌មានអន្តរជាតិ

ចិន ទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់ផ្កាយរណបថ្មីមួយ ទៅកាន់ដងតារាវិថី

តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ថា ប្រទេសចិន បានបញ្ជូន ផ្កាយរណថ្មីមួយទៅកាន់ទីអវកាស ដោយបានបាញ់ចេញ ពីមជ្ឈមណ្ឌលបង្ហោះ ផ្កាយរណបតៃយួន នៅខេត្ត សានស៊ី ភាគខាងជើងនៃប្រទេស ចិន នៅវេលម៉ោង១០និង៥៥នាទីព្រឹក នៅថ្ងៃសៅរ៍នេះ (ម៉ោងនៅក្រុងប៉េកាំង) ។

ផ្កាយរណបឈ្មោះ Jilin-1 Gaofen 02B ជាកម្មសិទ្ធិរបស់ក្រុមគ្រួសារ ផ្កាយរណប Jilin-1 ត្រូវបានបង្ហោះឡើង ដោយគ្រាប់រ៉ុក្កែត Kuaizhou-1A (KZ-1A) និងបានហោះតាមគន្លងដងតារាវិថី ប្រកបដោយជោគជ័យ ។

ផ្កាយរណបត្រូវបាន ផលិតឡើងដោយឯករាជ្យ ដោយក្រុមហ៊ុន Chang Guang Satellite Technology Co., Ltd. ដែលមានខ្នាតខ្ពស់ និងមានទំហំ និងល្បឿននៃការ បញ្ជូនព័ត៌មានត្រឡប់វិញយ៉ាងឆាប់រហ័ស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top