ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើងបាញ់រះ​ មកលើក្រុមបាតុករនៅអ៊ីរ៉ាក់ បណ្តាលឲ្យស្លាប់អស់ ២៣នាក់ និងបង្ករបួសជាង ១០០នាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០ឥ១៩ថា មន្ត្រីក្រសួងមហាផ្ទៃមួយរូប បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មនុស្សរហូតដល់២៣នាក់ ត្រូវបានគេសម្លាប់ និង១៣៧នាក់ផ្សេងទៀត បានរងរបួសនៅក្នុងពេល មានការវាយ ប្រហារមកលើក្រុមបាតុករ នៅរដ្ឋធានីបាដាដ របស់ប្រទេសអ៊ីរ៉ាក់ ។

មន្ត្រីបានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា “តួលេខ នៃអ្នកស្លាប់ចុងក្រោយ ក្នុង អំពើវាយប្រហារដោយខ្មាន់កាំភ្លើង មិនស្គាល់អត្តសញ្ញាណ មកលើក្រុមបាតុករជាច្រើន កាលពីល្ងាចថ្ងៃសុក្រ គឺមានចំនួន២៣នាក់ និង១៣៧នាក់ផ្សេងទៀតបានរងរបួស” ។

គួររំលឹកថា កាលពីល្ងាចថ្ងៃសុក្រ ខ្មាន់កាំភ្លើងជាច្រើននាក់មិនស្គាល់ អត្តសញ្ញាណ បានជិះរថយន្តកង់បួន និង រថយន្តប្រភេទពិកអាប់ បានចូលមកទីលាន al-Khalani នៅភាគកណ្តាលក្រុងបាដាដ និងបានបើកការបាញ់ ប្រហារជាច្រើនគ្រាប់មកលើ ក្រុមបាតុករជាច្រើននាក់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top