ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល បាញ់មីស៊ីលជាច្រើនគ្រាប់ ចូលក្នុងទឹកដីប្រទេសស៊ីរី

ប៊ឹរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ថា បណ្តាញទូរទស្សន៍ Al Jadeed TVបានផ្សាយថា គ្រាប់មីស៊ីលជាច្រើនគ្រាប់ របស់អ៊ីស្រាអ៊ែល បានបាញ់ចូលក្នុងទឹកដីរបស់ ប្រទេសស៊ីរី កាលពីយប់ថ្ងៃអាទិត្យ ដោយបានបាញ់ចេញពីក្រុង Sidon ដែលស្ថិតនៅភាគខាងត្បូងនៃ ប្រទេសលីបង់ ។

គួររំលឹកថា កាលពីខែមុន ប្រធានកងកម្លាំង របស់អង្គការសហប្រជាជាតិ ប្រចាំនៅលីបង់ បានដាក់ពាក្យ បណ្តឹងទៅលើសំណុំរឿង បង្កឲ្យគ្រោះថ្នាក់ដល់យោធាអ៊ីស្រាអ៊ែល ដោយស្នើដល់ឲ្យអង្គការសហប្រជា ជាតិដោះស្រាយតាមមាត្រា១៧០១ ដោយបញ្ឈប់នូវអំពើហិង្សា ឈ្លានពានមកលើអធិបតេយ្យភាព របស់លីបង់ ។

ក្រុមអាជ្ញាធរលីបង់ បានឲ្យដឹងថា អ៊ីស្រាអ៊ែល បានបង្ករឿងមកលើដែនអាកាស របស់ប្រទេសលីបង់ ស្ទើរតែរាល់ថ្ងៃតែម្តង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top